ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់សិន ទើបឈប់ទម្លាក់គ្រាប់បែក តែក្រុមហាម៉ាស់ ឲ្យអ៊ីស្រាអែលឈប់ទម្លាក់គ្រាប់បែកសិន ទើបដោះលែង
ប្រទេសអ៊ីស្រាអែល បានបដិសេធបញ្ឈប់យុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំរបស់ខ្លួនលើតំបន់ហ្គាហ្សា ដោយដាក់លក្ខខណ្ឌថា ខ្លួនអាចបញ្ឈប់ការទម្លាក់គ្រាប់បែកបាន លុះត្រាតែក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងទាំងអស់ជាមុនសិន។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះហាក់ដូចខ្វែងគំនិតគ្នា ដោយក្រុមហាម៉ាស់ បានអះអាងម្តងហើយម្តងទៀតថា ពួកគេអាចដោះលែងចំណាប់ខ្មាំងបាន តែក្នុងលក្ខខណ្ឌ អ៊ីស្រាអែលបញ្ឈប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួននៅតំបន់ហ្គាហ្សា មុន។
កងកម្លាំងការពារអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារលើគោលដៅសកម្មប្រយុទ្ធជាង៤០០កន្លែងលើតំបន់ហ្គាហ្សានៅពេលយប់ ហើយបានសម្លាប់យុទ្ធជនហាម៉ាស់រាប់សិបនាក់ រួមទាំងមេបញ្ជាការរងកងវរសេនាតូចបីនាក់ផងដែរ។
កងកម្លាំងនេះបញ្ជាក់ថា គោលដៅមួយក្នុងចំណោមគោលដៅដែលបានវាយប្រហារ គឺជាផ្លូវរូងក្រោមដីដែលអនុញ្ញាតឲ្យក្រុមហាម៉ាស់ ជ្រៀតចូលអ៊ីស្រាអែលពីសមុទ្រ និងមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស់នៅក្នុងវិហារឥស្លាម។
កាលពីដើមសប្តាហ៍ អ្នកចរចាដ៏សំខាន់របស់ចលនាហាម៉ាស់ លើជោគវាសនានៃចំណាប់ខ្មាំងជាង២០០នាក់ដែលក្រុមនេះឃុំខ្លួនក្នុងតំបន់ហ្គាហ្សា បាននិយាយថា ជនស៊ីវិលទាំងអស់នឹងត្រូវដោះលែង ប្រសិនបើមានការធ្វើតាមលក្ខខណ្ឌត្រឹមត្រូវ។
លោក Khaled Meshaal គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រុមហាម៉ាស់ ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីធ្វើឃាតគាត់កាលពីជិតបីទសវត្សរ៍មុន។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍លោកខាងលិចជាលើកដំបូង ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលា លោកបានប្រាប់ Sky News ថា ជនស៊ីវិលដែលកំពុងស្ថិតនៅក្នុងកណ្តាប់ដៃក្រុមហាម៉ាស់ នឹងត្រូវដោះលែងប្រសិនបើអ៊ីស្រាអែល កាត់បន្ថយការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់