Connect with us

កីឡា

អ្នកប្រដាល់៤រូបដែលលោក នួន សូរិយា សរសើរវ៉ៃក្បាច់ល្អជាងគេ

បានផុស

នៅ

អតីត​អ្នក​ប្រដាល់ជើង​ខ្លាំង លោក នួន សូរិយា បាន​សរសើរ​កីឡាករ​ប្រដាល់​ទម្ងន់​​មធ្យម​៤​រូប​ដែល​មាន​ក្បាច់​វ៉ៃ​ពោរពេញ​ដោយ​បច្ចេកទេស និង​ប្រើប្រាជ្ញា​ច្រើន​​ក្នុង​ការ​ប្រកួត។

កីឡាករ​​ប្រដាល់​គុន​ខ្មែរ​ទាំង​៤​រូប​​នោះ​រួម​មាន​ ប៉ឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថង, ឃីម បូរ៉ា និង សុខ ធី (កាកា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នួន សូរិយា បាន​លើក​ឡើង​ថា ប៉ឺត សង្ឃឹម ជា​កីឡាករ​វៃ​ឆ្លាត ពោរ​ពេញ​ដោយ​បច្ចេកទេស​ដែល​ស្ទើរ​តែ​គ្មាន​កីឡាករ​ណាផ្សេង​ដូច។ កីឡាករ​រូប​នេះ​មាន​ជំនាញ​ទាំង​គុន​ខ្មែរ និង​ឃីកបុកស៊ីង ដូច្នេះ​ហើយ​បាន​ជា​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​លើ​ជំនាញ​ឃីកបុកស៊ីង​២​សម័យ​កាល​ជាប់​គ្នា។

លោក​បាន​លើក​ឡើង​ទៀត​ថា ឈុត សេរីវ៉ាន់ថង មាន​បច្ចេកទេស និង​ប្រាជ្ញា​នៅ​លើ​សង្វៀន។​ រូប​គេ​ពិត​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ដែល​​ចូល និង​ចេញបាន​ល្អ។ ចំណែក ឃីម បូរ៉ា ​មាន​បច្ចេកទេស​វ៉ៃ​ល្អ និង​ប្រើ​ប្រាជ្ញា​ច្រើន​នៅ​លើ​សង្វៀន។ រូប​គេ​មាន​អាវុធ​ល្អ​​ទាំង​ព្រម ប៉ុន្តែ​ស្ទើរ​កម្លាំង និង​អាវុធ​មិន​សូវ​មាន​ទម្ងន់។ បូរ៉ា ប្រហែល​ជា​មាន​បញ្ហា​សុខភាព ដូច្នេះ​រូប​គេ​មិន​អាច​ហ្វឹក​ហាត់​ឲ្យ​លើស​កម្រិតបាន​ទេ។

លោក នួន សូរិយា បាននិយាយ​ថា សុខ ធី ហៅ​ កាកា ជា​កីឡាករ​ដែល​ប្រើ​បច្ចេកទេស និង​ប្រាជ្ញា​​ក្នុង​ការ​ប្រកួត​ច្រើន​ជាង​កម្លាំង​បាយ។ ប្រសិន​បើ​ដៃ​គូបុក​ចូល​ រូប​គេ​នឹង​វ៉ៃ​ថយ ប៉ុន្តែ​បើ​ដៃ​គូ​ថយ​ក្រោយ រូប​គេ​នឹង​វ៉ៃ​បុក​វិញ។

អតីត​អ្នក​ប្រដាល់​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា សុខ ធី ជា​កីឡាករ​អាជីព​ដែល​ពិចារណា​វែង​ឆ្ងាយ​រាល់​ពេល​នៅ​លើ​សង្វៀន។ ដោយសារ​រូប​គេ​ពឹង​លើ​អាជីព​ប្រដាល់​ដើម្បី​ចិញ្ចឹម​គ្រួសារ ដូច្នេះរូប​គេ​មិន​មែន​ចេះ​តែ​វ៉ៃបុក​ផ្តេស​ផ្តាស​ទេ។ រូប​គេ​គិតពី​សុខភាព និង​សុវត្ថិភាព​កាយ​សម្បទា​ដើម្បី​អាជីព​វែង​ឆ្ងាយ។

កីឡាករ​ទាំង​៤​រូប​ដែល​មាន​ទម្ងន់​ចន្លោះ​ពី​៥៧​ទៅ​៦០​គីឡូក្រាម​ខាង​លើ​​ជា​​អ្នក​ប្រដាល់​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ និង​ជោគជ័យ​ក្នុង​អាជីព​។ ប៉ឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា សុទ្ធ​តែ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ជូន​ជាតិ ខណៈ សុខ ធី សាង​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​នៅ​សង្វៀន​​ ONE Championship និង​សង្វៀន​​នៅ​ប្រទេស​ថៃ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម