Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការការពារអាយុជីវិតប្រជាពលរដ្ឋ ជាគោលដៅធំរបស់រាជរដ្ឋាភិបាល

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការ ការពារអាយុជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំ ដែលរាជរដ្ឋាភិបាលបានធ្វើក្នុងរយៈពេល ៤៤ឆ្នាំកន្លងទៅនេះ ហើយនឹងខិតខំធ្វើបន្តទៅទៀត។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១២.០៦០នាក់ នៅតាមបណ្តា រោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងថា «និយាយបន្តិច ពាក់ព័ន្ធនឹងរឿងនៅអ៊ីស្រាអែល ខ្ញុំឃើញច្រើនណាស់ ហើយអ្នកខ្លះ អ្នកនយោបាយចាស់វស្សា ចេញមកវាយប្រហាររាជរដ្ឋាភិបាល ហើយមានអ្នកខ្លះអួតណាស់ រៃអង្គាសលុយដើម្បីសំបុត្រយន្ដហោះ ឲ្យនិស្សិតមកវិញ មកដល់ម៉ោងនេះ ១០ថ្ងៃជាង អត់ឃើញប្រកាសរៃអង្គាសលុយ តែបើគាត់ជិះយន្ដហោះទៅអាមេរិក ទៅបារាំង ទៅអូស្ត្រាលី រៃអង្គាសលុយ ខ្លួនឯងញឹក»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងមកនេះ ដែលបានធ្វើ និងបន្តខិតខំធ្វើតទៅទៀត។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «ចោទរដ្ឋាភិបាលខ្មែរ គ្មានយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់​ខ្លួន តាមរដ្ឋធម្មនុញ្ញ ការពារអាយុជីវិតប្រជាពលរដ្ឋ ជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំ ដែលយើងបានធ្វើ ខិតខំធ្វើ ក្នុងរយៈពេល ៤៤ឆ្នាំកន្លងទៅនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​ពូថៅ​វាយ​​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​ ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឧកញ៉ា អ៊ឹង វណ្ណ​ម៉ៅ ក្លាយជា​ប្រធាន សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ អាណត្តិ​ទី៣ លើក​ទី​១ ក្រោយពី​មានការ​បោះឆ្នោត​ពេញ​១​ថ្ងៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

របាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលឯករាជ្យ ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង និងមានភាពជាតំណាងគ្រប់គ្រាន់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សន្តិសុខសង្គម៧ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម