Connect with us

ព័ត៌មានជាតិ

ស្រូវពូជជាង ១៦៦ តោន ចែកកសិករដែលរងការខូច​ខាតដោយសារ​គ្រោះទឹកជំនន់នៅ​ខេត្តពោធិ៍សាត់​

បានផុស

នៅ

គ្រាប់ពូជស្រូវចំនួន ១៦៦,៨ តោន ត្រៀមចែកជូនកសិករ ដើម្បីដាំដុះស្ដារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសារ​ទឹកជំនន់​នៅខេត្ត​ពោធិ៍សាត់នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។

​លោក ហៃ ធូរ៉ា ​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ខេត្តពោធិ៍សាត់បានឱ្យដឹងថា​ គិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ ដំណាំស្រូវជាង​ ២ ពាន់ហិកតា(២.៤៣៩) ក្នុងខេត្តពោធិ៍សាត់រងការខូចខាត​ដោយសារ​ទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពូជស្រូវដែលរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋនៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះ​សរុបចំនួន ១៦៦,៨ តោន ស្មើនឹង ១៦៦៨គ្រួសារ ក្នុងនោះ ស្រុកកណ្តៀង ១១២០​ គ្រួសារ ​និងក្រុង​ពោធិ៍សាត់ចំនួន៥៤៨គ្រួសារ។

​របាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់បង្ហាញថា ដំណាំរបស់ប្រជាកសិករជាង ១ ម៉ឺនហិកតា (១២.០៤២) រងការប៉ះពាល់ដោយសារទឹកជំនន់ក្នុងនោះមានដំណាំរួមផ្សំ និងឧស្សាហកម្មជាង ១ ពាន់ហិកតា (១.៤៩១)​។ ក្នុងចំណោមដំណាំដែលប៉ះពាល់ មានដំណាំស្រូវជាង​ ២ ពាន់ហិកតា(២.៤៣៩) រងការខូចខាតទាំងស្រុង។

លោក ឃឹម ហ្វីណង់ ​អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រសួង​មាន​ក្រុមការងារកំពុងរៀបចំធ្វើរបាយការណ៍​ស្នើស្បៀងបម្រុង ដើម្បីចែកស្រូវពូជដល់ប្រជាកសិករ​ដែលមានដំណាំ​រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។

លោកបញ្ជាក់ថា ការផ្ដល់ពូជស្រូវនេះ ក៏ត្រូវសិក្សា​ពីតំ​បន់​ដែរ ​ខណៈតំបន់ខ្លះមានពូជស្រូវ​ក៏គ្មាន​ទឹក​ធ្វើដែរ ​ដូច្នេះ!ការចែកស្រូវមិន​ផ្ដល់​គ្រប់​ទីកន្លែង​នោះទេ លើកលែងតែតំបន់ដែល​មាន​តម្រូវ​ការចាំ​បាច់ ហើយកសិករអាចធ្វើ​បានមួយ​ជុំបន្ត​ទៀត។

កន្លងមកគ្រាប់ពូជស្រូវចំនួន ១១៨,៦ តោន ត្រូវបានរាជរដ្ឋាភិបាល​ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាង ១ ពាន់គ្រួសារ (១ ១៨៦) នៅខេត្តក្រចេះ ដើម្បីដាំដុះស្ដារឡើងវិញផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម