កីឡា
សាលី អ៊ូម៉ើត«ការឈ្នះមេដាយនៅអាមេរិកគឺជាការលើកមុខមាត់កម្ពុជា
ក្រុមកីឡាករម៉ូតូទឹកកម្ពុជាបានឈ្នះមេដាយចំនួន៩គ្រឿងគឺមាស៤ ប្រាក់៤ និងសំរិទ្ធ១ក្នុងព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិកដែលការទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរនេះជាការលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី២៤ ខែតុលា វីរកីឡាករ សាលី អ៊ូម៉ើត ដែលបានដឹកនាំក្រុមកីឡាករកម្ពុជាទៅចូលរួមប្រកួតបាននិយាយក្នុងបទសម្ភាសថា៖«សម្រាប់ជ័យជម្នះដណ្តើមមេដាយក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះបានបង្ហាញពីកម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូង និងឆន្ទៈធំ។ ការខិតខំប្រឹងប្រែងនេះគឺដើម្បីឲ្យប្រទេសមហាអំណាចនានាបានស្គាល់កម្ពុជា»។

កីឡាករ សាលី អ៊ូម៉ើត បានបន្ថែមថា៖«សម្រាប់ជ័យជម្នះនេះគឺបង្ហាញពីការដឹកនាំក្រុមម៉ូតូទឹកផ្ទាល់ដោយរូបខ្ញុំជាមួយការបង្វឹកយ៉ាងយកចិត្តទុកដាក់។ ទោះបីក្រុមកីឡាកររបស់យើងមានវ័យក្មេង ប៉ុន្តែពួកគេមានសមត្ថភាព។ ចំពោះបទពិសោធដែលខ្ញុំមានកន្លងមក ខ្ញុំបានចែករំលែកដល់ក្រុមកីឡាករក្មេងៗរបស់យើង។ ខ្ញុំតែងតែលើកទឹកចិត្តឲ្យខំប្រឹងឡើងកុំបាក់ទឹកចិត្តនៅអ្វីដែលយើងជួបហើយត្រូវប្រឹងដើម្បីឲ្យគេស្គាល់ប្រទេសកម្ពុជាយើង និងមើលឃើញថាកូនខ្មែរយើងអាចធ្វើបាន»។

មេដាយសរុប៩គឿងរួមមាន
- កីឡាករ សាលី អ៊ូម៉ើត ឈ្នះមេដាយមាស១
- កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស២ ប្រាក់២ និងសំរិទ្ធ១
- កីឡាករ កៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាស១
- កីឡាករ ម៉ីន ម៉ូស្តាន់ មេដាយប្រាក់២

អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច