Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរពេទ្យនៅតំបន់ ហ្គាហ្សា កំពុងក្លាយជាផេះផង់ និងដួលរលំទាំងស្រុង

បានផុស

នៅ

អ្នកនាំពាក្យក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្គាហ្សាលោក Ashraf al-Qudra បាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធ​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់ហ្គាហ្សាស្ទ្រីបបានដួលរលំ​ទាំងស្រុងហើយ ដោយសារតែសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក al-Qudra បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្គាហ្សាថា “មន្ទីរពេទ្យក្នុងតំបន់កំពុងក្លាយជាផេះផង់ និងដួលរលំទាំងស្រុងហើយ ខណៈគ្រូពេទ្យចំនួន ៦៥ នាក់បានបាត់បង់ជីវិត និងរថយន្តសង្គ្រោះចំនួន ២៥ គ្រឿងត្រូវបានបំផ្លាញខ្ទេចគ្មានសល់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក” ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “មន្ទីរពេទ្យចំនួន ១២ និងមណ្ឌលថែទាំសុខភាពចំនួន ៣២ កន្លែង គឺមិនអាចបម្រើសេវាកម្មព្យាបាលបានទៀតនោះទេ ដូច្នេះយើង​បារម្ភ​ថា ​ប្រព័ន្ធថែទាំសុខភាព​នៅទូទាំងតំបន់ នឹងបញ្ឈប់​ប្រតិបត្តិការ​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​ ដោយ​សារ​តែ​ខ្វះ​ប្រេងឥន្ធនៈ” ។

លោក al-Qudra បានឲ្យទៀតថា “ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាពីការវាយប្រហារតាមអាកាសដែលកំពុងបន្តដោយកងកម្លាំងអ៊ីស្រាអែល បានកើនឡើងដល់ ៥,៧៩១ នាក់ ខណៈជនរងគ្រោះទាំងនោះ រួមមានកុមារចំនួន ២,៣៦០ នាក់ ស្រី ១,២៩២ នាក់ និងមនុស្សចាស់ ២៩៥ នាក់ ហើយមនុស្ស ១៦,២៩៧ នាក់ក៏បានរងរបួសផងដែរ” ។

លោក al-Qudra បានបញ្ជាក់ថា “កុមារ ស្ត្រី និងមនុស្សចាស់គឺមានចំនួនរហូតដល់ទៅ ៧០ ភាគរយក្នុងចំណោមជនរងគ្រោះទាំងអស់ ស្របពេលដែលមនុស្សប្រហែល ១,៥៥០ នាក់កំពុងជាប់នៅក្រោមគំនរបាក់បែក ហើយក្នុងនោះមានកុមារចំនួន ៨៧០ នាក់” ។

គួរបញ្ជាក់ថា ជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង នៅពេលដែលក្រុមហាម៉ាស់ចាប់ផ្ដើមប្រតិបត្តិការ Al-Aqsa Flood ហើយបើកវាយប្រហារយ៉ាងសន្ធាប់មិនធ្លាប់មានទាល់តែសោះទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ខណការវាយឆ្មក់ទាំងនោះ គឺដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅលើវិហារឥស្លាម Al-Aqsa នៅកណ្ដាលទីក្រុងហ្សេរុយសាឡឹម និងការដាក់សម្ពាធលើអ្នកទោសប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អាល្លឺម៉ង់ ថា ជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន គឺធ្វើតេស្តសហគមន៍អន្តរជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

សកម្មភាពរោងចក្រចិន​ប្រចាំខែវិច្ឆិកា​ កើនឡើងលឿនបំផុតរយៈពេល ៥ ខែ

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រោយមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសវិញ លោក ប្រាក់ សុខុន ទទួលបានភារកិច្ចបន្ថែមជានាយករដ្ឋមន្ត្រីស្ដីទី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ពលរដ្ឋខណ្ឌ ៧ មករា ស្នើ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិ នៅអគារ ៦ បុរីកីឡា

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

មេដឹកនាំអាល្លឺម៉ង់ លោក Scholz ប្តេជ្ញាផ្តល់ជំនួយអ៊ុយក្រែន​នៅ​​ឆ្នាំ​បន្ទាប់​

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកសារព័ត៌មានគ្មានទេអភ័យឯកសិទ្ធិ បើធ្វើខុសច្បាប់ ត្រូវតែទទួលខុសត្រូវមុខច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម