ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល-ប៉ាឡេស្ទីន តឹងសរសៃ ក ដាក់គ្នានៅក្រុមប្រឹក្សាសន្តិសុខ UN
អ្នកការទូតកំពូលរបស់អ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីនបានចោទប្រកាន់គ្នាទៅវិញទៅមកយ៉ាងតឹងសរសៃ ក នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្របពេលដែលការប្រយុទ្ធរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់នៅតែបន្តក្ដៅគគុក ។
ក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកសម្រាប់ “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” ដើម្បីធានាបាននូវភាពងាយស្រួល និងសុវត្ថិភាពជាងមុននៃការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាដើម្បីជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំងដែលចាប់ឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីន លោក Riyad al-Maliki បានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថា បានកំណត់គោលដៅលើជនស៊ីវិលនៅក្នុងការវាយប្រហារ “អមនុស្សធម៌ ខុសច្បាប់ និងមិនរើសមុខ” ។
លោក Maliki បាននិយាយទាំងកំហឹង និងញ័រមាត់ថា “សកម្មភាពរបស់អ៊ីស្រាអែលស្មើនឹងការដាក់ទណ្ឌកម្មជារួម” ។ លោកបានបន្ថែមថា គ្មានអ្វីអាចបង្ហាញពីភាពត្រឹមត្រូវលើការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល ឬប៉ាឡេស្ទីនឡើយ ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen ដែលត្រូវបានអមដំណើរដោយក្រុមគ្រួសារនៃចំណាប់ខ្មាំងអ៊ីស្រាអែល បានហៅការវាយឆ្មក់ដ៏សាហាវពីសំណាក់ក្រុមហាម៉ាស់កាលពីដើមខែនេះថាជា “ការសម្លាប់រង្គាល” មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។
លោក Cohen បាននិយាយថា “យើងនឹងរួបរួមគ្នាកម្ចាត់ក្រុមណាស៊ីហាម៉ាស់ថ្មី ហើយយើងត្រូវតែរួបរួមគ្នាឈរនៅពីក្រោយអ៊ីស្រាអែលដើម្បីកាច់បំបាក់ធ្មុងក្រុមហាម៉ាស់ ។ លោកបានបន្ថែមថា ការកម្ទេចក្រុមហាម៉ាស់ជាសិទ្ធិ និងកាតព្វកិច្ចរបស់អ៊ីស្រាអែល” ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥,៨០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាល្លឺម៉ង់ ថា ជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន គឺធ្វើតេស្តសហគមន៍អន្តរជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព