Connect with us

កីឡា

លោក​វ៉ា​ត់ ចំរើន អំពាវនាវ​ឱ្យ​អ្នក​ដែល​បាន​ចុះឈ្មោះ​រត់ ឱ្យ​ភ្ញាក់​ពី​ព្រលឹម ដើម្បី​ចូលរួម​កម្មវិធី​រត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង​នៅ​ខេត្ត សៀមរាប​

បានផុស

នៅ

ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៦​កុម្ភៈស្អែក​នេះ កម្មវិធី​ការរត់​ដោយ​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង (VIR TUAL) ដែល​ប្តូរ​មកពី​ទិវា​អន្តរជាតិ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​ខេត្ត សៀមរាប​នោះ នឹងត្រូវ​ចាប់ផ្តើម​ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អាក់ខាន​ដោយសារ​កូ​វីដ ១៩ នោះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ដៃ គូ​ឧបត្ថម្ភ ទិវា​អន្តរជាតិ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង សម្រេចចិត្ត​ប្ដូរ​ឥរិយាបថ​នៃ​ការរត់​ទៅ ជា​រត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង​(VIRTUAL) នៅ​ថ្ងៃទី​៦ និង​៧ កុម្ភៈ​នេះ​។

ក្នុង​សន្និសីទកាសែត​នា​ព្រលប់​ថ្ងៃទី ០៥ កុម្ភ​:​នេះ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​បាន​ចុះឈ្មោះ​ហើយ​ភ្ញាក់​ពី​ព្រលឹម ដើម្បី​ចូលរួម​កម្មវិធី​រត់​ដោយ ស្ម័គ្រចិត្ត ដើម្បី​បំពេញ​កាតព្វកិច្ច​រត់​ឱ្យដល់​គោលដៅ​របស់ខ្លួន នឹង​ទទួលបាន​មេដាយ​អនុស្សាវរីយ៍​។

លោក​មានប្រសាសន៍ថា កម្មវិធី​រត់​ព្រឹក ស្អែក​នេះ មាន​អ្នក​ចុះឈ្មោះ​ហើយ​ទាំង​ខ្មែរ​និង​បរទេស​រស់នៅ​ក្នុងប្រទេស​ប្រមាណ​ជាង​៣.០០០​នាក់ ហើយ​អ្នក​ដែល​ចូលរួម ទាំងអស់នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​ជា​ស្មារតី​សប្បុរសធម៌​មួយ ដែល​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​និង​គន្ធបុប្ផា នឹង​ទទួលបាន​រង្វាន់​ជា​សប្បុរសធម៌​ជួយ​ដល់​មន្ទីរ​ទាំងពីរ ក្នុង​មួយ​នាក់​៨​ដុល្លារ បានន័យថា​ ​អ្នកចូលរួម​រត់​ពិតប្រាកដ បាន​បរិច្ចាគ​នូវ​លុយ​ចំនួន​៨​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​ទាំងពីរ​ខាងលើ​។

សូមបញ្ជាក់ ទិវា​អន្តរជាតិ​រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​ខេត្តសៀមរាប គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា មិនអាច​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​ដូច​រៀងរាល់​ឆ្នាំ​បាន​នោះ​ទេ ព្រោះ​សន្ទុះ​កើនឡើង​នៃ​មេរោគ​កូ​វីដ ១៩ នៅ​ប្រទេសជិតខាង​ស្ថិត​ក្នុង​កម្រិត ខ្ពស់ ដូច្នេះហើយ​ទើប​សម្រេចចិត្ត​ប្ដូរ​ឥរិយាបថ​នៃ​ការ​រត់​ទៅជា​រត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង (VIRTUAL)​នៅ​ថ្ងៃទី​៦ និង​៧ កុម្ភៈ​នេះ​។

ចំពោះ​លទ្ធផល​គឺ​សាមីខ្លួន​ត្រូវ​ផ្ញើ​តាម រយៈ​Manulife MOVE App​ដើម្បី​ទទួល​មេដាយ​ក្នុងករណី​ដែល​ការរត់​នោះបាន​ទទួល​ថិរវេលា​ល្អ។ អ្នក​រត់​ត្រូវ​តែ​មាន​ភាពស្មោះត្រង់​លើ​លទ្ធ ផល​របស់​ខ្លួន​ទាំង​អ្នករត់​៣​គីឡូម៉ែត្រ ៥​គី ឡូ​ម៉ែត្រ ១០​គីឡូ ម៉ែត្រ និង​២១​គីឡូម៉ែត្រ។

សូម​បញ្ជាក់​ដែរ​ថា ដំបូង​ឡើយ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​គណៈ កម្ម​ការរៀបចំ​ការប្រកួត​គ្រោង​បើក​ការ​ប្រកួត​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​លើក​ទី​២៥​នៅ​អង្គរវត្ត​ខេត្ត សៀមរាប​នៅ​ថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ​២០២១​។

សម្រាប់​ទិវា​រត់​នេះ យើង​មិន​អនុញ្ញាត​ឲ្យ​បរ ទេស​ដែល​រស់នៅ​ក្រៅប្រទេស​ចូលរួម​ឡើយ​ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស​រស់នៅក្នុង​ប្រទេស​តែប៉ុណ្ណោះ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ២ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា២៧ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៤៥ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម