ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌឫស្សីកែវស្នើសុំ ៧ ចំណុច ដល់ក្រុមប្រឹក្សារាជធានីជួយដោះស្រាយ
តំណាងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឫស្សីកែវបានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយចំនួន ៧ បញ្ហា មានទាំងការពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ការផ្តល់សេវាលើការធ្វើប៉ាស័្ពរដែលមានភាពមិនប្រក្រតីមួយចំនួន ការផ្តល់ទឹកស្អាត និងការសុំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។
ការស្នើឡើងនេះបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅភោជនីយដ្ឋាន Modern5 ខណ្ឌឫស្សីកែវ។
ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែទី ២ ចំនួន ៦៦ គ្រួសារ ស្នើឲ្យអាជ្ញាធរពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ក្រោយការវាស់វែងកំណត់ព្រំដីយូរខែហើយ និងការសុំដកបង្គោលភ្លើងលើផ្លូវលេខ ១០៣ សូមកែសម្រួលលើការផ្តល់សេវាធ្វើប៉ាស័្ពរដែលមានភាពមិនប្រក្រតីមួយចំនួន ការសុំផ្តល់សេវាទឹកស្អាត សុំឲ្យស្ថាប័នពាក់ព័ន្ធកំណត់ច្រាំងទន្លេនិងផ្លូវឲ្យបានច្បាស់ ក្រោយពីសម្រេចអោយពលរដ្ឋចុះដីធ្លី ជាប្រព័ន្ធនិងការសុំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។
លោកស្រី កែវ សុខពិសី បានលើកឡើងថា វេទិកានេះមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ចំនួន ២ នាក់ស្មើ ៧ បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ៦៦ ច្បាប់ ហើយរាល់សំណើនិងសំណូម ដោយផ្ទាល់មាត់ ត្រូវបានស្រាយបំភ្លឺរួចរាល់និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត។
ចំពោះ សំណើរជាលាយលក្ខណ៍អក្សររទាំង ៦៦ ច្បាប់ ក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ ឆ្នាំរំកិល។
ពាក់ព័ន្ធសំណើរនិងសំណូមពរដោយផ្ទាល់មាត់ លោកស្រី កែវ សុខពិសី និងអាជ្ញាធរខណ្ឌព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធបានដោះស្រាយនិងបំភ្លឺថា ដីធ្លីប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែចំនួន ៦៦ គ្រួសារ គឺជាការចុះវាស់វែងកំណត់ព្រំដី ដែលប៉ះពាល់ប្រឡាយនិងផ្លូវ ក្រោយពីកំណត់ហើយត្រូវឆ្លងស្ថាប័នជំនាញពាក់ព័ន្ធទើបសម្រេចផ្តល់កម្មសិទ្ធិជូន។ ចំពោះការផ្តល់សេវាធ្វើប៉ាស័្ពរនៅអុីអន ២ គឺគេមានបារ៉ែមកំណត់តម្លៃត្រឹមត្រូវ។ ចំពោះការស្នើសុំផ្សេងៗទៀតនោះ អាជ្ញាធរនឹងដោះស្រាយជូនជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលនោះទេ។
លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈមជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយសំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងរាជធានីភ្នំពេញកាន់តែល្អប្រសើរតាមរយៈការចូលរួមពីប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ