Connect with us

កីឡា

Yudai «មិនខ្វល់ក្រុម Macarthur មានមាឌ​ធំ​ៗ តែភ្នំពេញក្រោនលេងដោយទំនុកចិត្ត»

បានផុស

នៅ

ជំនួបវគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup រវាងក្លិបភ្នំពេញក្រោនជាមួយ​ក្លិប Macarthur FC ដែលមកពីប្រទេសអូស្ត្រាលី វេលា​ម៉ោង​៧​យប់​ ទី២៦ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្នុងសនី្នសីទព័ត៌មានមុនការប្រកួត កីឡាករ Yudai Ogawa ខ្សែ​បម្រើ​របស់​ភ្នំពេញ​ក្រោន​បាននិយាយថា៖«ខ្ញុំគិតថាក្នុងការប្រកួត ទោះបីក្រុម Macarthur មានប្រៀប​ខាង​កាយសម្បទា ​តែ​ការប្រកួត​លើទីលាន យើងផ្តោតសំខាន់ចំពោះ​ការលេង​ដោយទំនុកចិត្តបូក​រួម​ទាំង​​យុទ្ធសាស្រ្តនិងការគ្រប់គ្រងបាល់។ ការប្រកួតថ្ងៃ​នេះ ទោះបីចាញ់ប្រៀបកាយសប្បទា ក្រុម​យើង​ទាំងមូលនឹងលេងដោយទំនុកចិត្ត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាកររបស់ Macarthur សំបូរ​ដោយកីឡាករ​ដែល​មាន​កាយសម្បទា​ខ្ពស់ ធំ ដែល​​ជាផលវិបាកមួយសម្រាប់ភ្នំពេញក្រោន។ ក្លិប​តំណាង​កម្ពុជា​និង​អូស្ត្រាលី​សុទ្ធតែឈ្នះទាំង២ប្រកួត​​ដូច​គ្នា​ ដូច្នេះនេះជាការប្រកួតដ៏តានតឹងមួយសម្រាប់ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​​ដើម្បីឡើងទៅវគ្គបន្ត។

ការ​ប្រកួត​យប់​នេះ Macarthur ​មិនមានវត្តមានខ្សែប្រយុទ្ធឆ្នើមកីឡាករ Valère Germain ដែលមានបទពិសោធលេងនៅលីគបារាំង១៣ឆ្នាំ​នៅ​លីគ​កំពូល​បារាំង​ទេ​ ដោយសាររូបគេមានបញ្ហាខ្លះ​ពេល​ប្រកួតកាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ក្នុងពានរង្វាន់ A-Leauge ។ លោក Mile Sterjovski គ្រូបង្វឹក​​ទំនង​ជា​ទុក​រូបគេសម្រាកដើម្បីតៀម​ប្រកួតនៅថ្ងៃអាទិត្យទី២៩ ខែតុលា ​​ជា​មួយ​ក្លិប Central Coast Mariners ៕

អត្តបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៥ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម