Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច បញ្ចប់ករណីអនីតិជនប្រើអំពើហិង្សាលើអនីតិជន ត្រឹមការសុំទោសជាសាធារណៈ

បានផុស

នៅ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ បានបិទបញ្ចប់ករណីទំនាស់បន្តិចបន្ទួចរវាងសិស្សនិងសិស្សក្នុងសាលារៀន ត្រឹមការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាហាមមិនឱ្យមានករណីនេះកើតឡើងម្ដងទៀត។ ការណ៍ដែលសមត្ថកិច្ចបិទបញ្ចប់ករណីហិង្សាត្រឹមតែប៉ុណ្ណេះ ដោយយោងក្មេងស្រីដែលបង្កហិង្សានៅអនីតិជន និងនៅកំពុងសិក្សា មានអនាគតវែងឆ្ងាយ។  នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីបំភ្លឺព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា “បន្ទាប់ពីបានឃើញព័ត៌មានមានករណីទំនាស់បន្តិចបន្ទួចរវាងសិស្សនិងសិស្សក្នុងសាលារៀន នៅថៃ្ងទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ បានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាង ដើម្បីសាកសួរ”។

សេចក្ដីបំភ្លឺព័ត៌មានដដែលបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ ខាងអាណាព្យាបាលក្មេងបង្ក និងក្មេងបង្កបានធ្វើការសុំទោសជាសាធារណៈ និងសុំការអធ្យាស្រ័យពីអាណាព្យាបាលខាងក្មេងរងគ្រោះ។ ភាគីទាំងពីរក៏មានការយោគយល់និងអធ្យាស្រ័យគ្នា និងដោយយោងក្មេងបង្កនៅអនីតិជន និងនៅកំពុងសិក្សា សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាមិនឲ្យមានករណីអំពើហិង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ដើម្បីឲ្យអាណាព្យាបាលអប់រំបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម