Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបករណីជួញដូរគ្រឿងញៀនបានជាង១០គីឡូក្រាម

បានផុស

នៅ

ថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ជាង១០គីឡូក្រាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងធ្វើការបង្ក្រាបបានទាន់ពេលវេលាព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ផងដែរ ខណៈដែលពួកគេកំពុងដឹកជញ្ជូនថ្នាំញៀនទាំងនេះតាមរថយន្តតាមផ្លូវជាតិលេខ៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ គឺបានធ្វើឡើងនៅវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅលើកំណត់ផ្លូវជាលេខ៥ ត្រង់ចំណុចស្ពានត្រស់ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនតាមរយៈរថយន្តមួយគ្រឿងម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9869 ត្រូវបានកម្លាំងស្ទាក់ឃាត់ជាប់នៅចំណុចខាងលើដែលមានជនសង្ស័យចំនួនពីរនាក់គឺមានឈ្មោះ ប៊ូ សុផាត ហៅហ៊ុល ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងឈ្មោះ លី ធារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្មានរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៥កញ្ចប់សរុបទម្ងន់១០,៣៣៤.៦០ ក្រាម រួមជាមួយនឹងទូរសព្ទដៃចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

គម្រោងវិនិយោគ​ចំនួន ៤២ ទៀត ​ក្រោម​​ទុន​៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ក្រុម​ហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា

វប្បធម៌ ជំនឿ៩ នាទីutes មុន

គ្រឿង​តុបតែងផ្ទះ មិនត្រឹម​លម្អ​ តែជួយ​បង្កើន​សំណាង និង​លាភក្នុងថ្ងៃចូល​ឆ្នាំ​ចិន

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រមុខការពារជាតិ ថា ការធ្វើទំនើបកម្មលើគ្រឿងយុទ្ធោបករណ៍ ជាតម្រូវការចាំបាច់របស់ទ័ពជើងទឹក

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​អគ្គរដ្ឋ​អាជ្ញា ICC ស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ​តាលីបង់​ពីរនាក់នៅអាហ្វហ្គានីស្ថាន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម