Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu បញ្ជាក់គោលដៅចម្បងចំនួន២ សម្រាប់ការវាយចូលតំបន់ហ្គាហ្សា នាពេលដ៏ខ្លីខាងមុខ

បានផុស

នៅ

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ថា ប្រតិបត្តិការវាយលុកជើងគោកដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ជិតកើតឡើងហើយ បើទោះបីជា ពីមុនមានការពន្យារពេលក៏ដោយ ហើយគោលបំណងចម្បងចំនួនពីរសម្រាប់ការលុកលុយនេះ៖ ទី១គឺកម្ទេចក្រុមហាម៉ាស់ និងទី២ ការរំដោះចំណាប់ខ្មាំងដោយសុវត្ថិភាព។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ Anash)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក Netanyahu, បច្ចុប្បន្ន អ៊ីស្រាអែលកំពុងចូលរួមក្នុងសមរភូមិសម្រាប់អត្ថិភាពរបស់ខ្លួន។ អ៊ីស្រាអែលនឹងសម្រេចឲ្យបាននូវគោលដៅទាំងនេះ។

ស្របពេលជាមួយគ្នានោះដែរ លោក Netanyahu ក៏បានអង្វរករដល់ជនស៊ីវិលនៅហ្គាហ្សាផងដែរ ដោយជំរុញឲ្យពួកគេរើទៅភាគខាងត្បូងតំបន់នេះវិញ ដើម្បីសុវត្ថិភាព។

ថ្វីបើបញ្ជាក់ថា អ៊ីស្រាអែលកំពុងរៀបចំសម្រាប់ប្រតិបត្តិការជើងគោកក៏ដោយ ប៉ុន្តែលោក Netanyahu បានបដិសេធផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីពេលវេលា ឬថាតើប្រតិបត្តិការនេះនឹងធ្វើឡើងដោយរបៀបណានោះទេ។

យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា ពេលវេលា​នៃ​ការចាប់ផ្តើម​លុកលុយជើងគោក ​ត្រូវ​បាន​កំណត់​ជា​ឯកច្ឆ័ន្ទ​រួចទៅហើយ។ មិនត្រឹមប៉ុណ្ណឹង លោកថែមទាំងសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់អ៊ីស្រាអ៊ែល ក្នុងការកម្ចាត់ក្រុមហាម៉ាស់ ឲ្យអស់គ្មានសល់ ក្នុងអំឡុងប្រតិបត្តិការនាពេលខាងមុខ ថែមទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Anash

ចុចអាន៖ មេក្រុមសកម្មប្រយុទ្ធចំនួន៣ ជួបប្រជុំគ្នា ដើម្បីរួមកម្លាំង បំបាក់អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម