ព័ត៌មានជាតិ
រូបភាពវិវឌ្ឍន៍ថ្មីៗ កម្មករសម្រុកសាងសង់ស្ពានឆ្លងទន្លេខេត្តក្រចេះ
ការដ្ឋានសំណង់ស្ពានឆ្លងទន្លេខេត្តក្រចេះកំពុងដំណើរការសាងសង់សម្រេចលទ្ធផលបានជាង ១៧% គិតត្រឹមខែតុលានេះ។ ស្ពានឆ្លងទន្លេមេគង្គទីមួយរបស់ខេត្តក្រចេះនេះមានប្រវែង ១ ៧៦១ ម៉ែត្រ មានទទឹង ១៣.៥០ ម៉ែត្រ ដែលត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
បច្ចុប្បន្ននេះ ការដ្ឋានកំំពុងសម្រុកសាងសង់។ ជាក់ស្តែងនៅទីតាំងការដ្ឋានឃើញរំលេចសសរគ្រឹះស្ពានជាជួរខ្ពស់ៗ រីឯគ្រឿងចក្រតូចធំលើកដាក់សម្ភាៈសាងសង់យ៉ាងមមាញឹកនៅលើផ្ទៃទឹកទនេ្ល។
កម្មកររាប់សិបនាក់គ្រងដោយឈុតសុវត្ថិភាព មានអ្នកខ្លះមកពីខេត្តឆ្ងាយៗនិងក៏មានពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនដែលបម្រើការងារក្នុងការដ្ឋានសាងសង់។
កម្មករម្នាក់ឈ្មោះ ហីត រស់នៅភូមិល្វាទង ឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ ដែលបម្រើការផ្នែកពត់ពុម្ពគ្រឹះស្ពានទទួលបានប្រាក់កម្រៃប្រហែល ១១.៥ ដុល្លារក្នុងមួយថ្ងៃ និងទទួលបានបន្ថែមទៀតបើធ្វើការថែមម៉ោង។
បើតាមយុវជនរូបនេះប្រាប់ថា តាមមរយៈប្រាក់កម្រៃពីការងារអាចយកទៅផ្គត់ផ្គង់ដល់គ្រួសារនៅផ្ទះបានមួយចំណែក បន្ថែមពីប្រាក់ចំណូលបានមកពីការធ្វើស្រែចម្ការ។
ពលរដ្ឋក្នុងមូលដ្ឋានដែលរស់នៅជុំវិញការដ្ឋានរំពឹងទុកថា នៅ ២ ឬ ៣ ឆ្នាំទៀតនៅពេលស្ពានសាងសង់រួចរាល់ នឹងសម្រួលការធ្វើដំណើរ កាត់បន្ថយការចំណាយលើការឆ្លងសាឡាង រួមទាំងមានសុវត្ថិភាពទៀតផង៕
អត្ថបទ៖ លី រតនា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល