Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី រម្លឹករឿង ១ ឆ្នាំមុន បានសាងប្រវត្តិសាស្ត្រសម្រាប់ខ្លួនឯងលើឆាកអន្តរជាតិ

បានផុស

នៅ

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់​មកុដ Miss Grand Cambodia២០២២ រម្លឹក​នូវ​អនុស្សាវរីយ៍​កាលពី​កំឡុង​ពេល​មួយ​ឆ្នាំ​មុន ខណៈ​នាង​ចាត់​ទុក​ថា​ជា​ពេលវេលា​ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ និង​ប្រជាជន​កម្ពុជា​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សាវរីយ៍​ដែល​ត្រូវ​បាន​ស្រី​ស្អាត វត្តីសារ៉ាវឌ្ឍី ចាត់​ទុក​ជា​រឿង​ប្រវត្តិសាស្ត្រ​នោះ គឺ​ការ​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។ ក្នុង​នោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​លើក​ឡើង​ថា «រយៈពេល​មួយ​ឆ្នាំ វា​ពិត​ជា​ដើរ​លឿន​ណាស់ ថ្ងៃនេះ​ឆ្នាំមុន ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​នាង​ខ្ញុំ ប្រែ​ពី​មនុស្ស​ធម្មតា​ម្នាក់ ដែល No name ក្លាយ​ជា​មនុស្ស​របស់​មហាជន​ជាច្រើន​នាក់»។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​បញ្ជាក់​ថា «វា​ក៏​ជា​ថ្ងៃ​ដែល​នាងខ្ញុំ​បាន​កាន់​ទង់ជាតិ​កម្ពុជា​ឈរ​ដោយ​មោទនភាព​លើ​ឆាក​អន្តរជាតិ រួម​ជាមួយ​នឹងCAMBODIA តំណាង​ឲ្យ​ប្រទេស និង​ប្រជាជន​របស់​នាង​ខ្ញុំ»។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និយាយ​បន្ថែម​ថា ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ ២០២២ មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ ក៏​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ក៏​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​នាង និង​អ្នកគាំទ្រ​នាង​ផង​ដែរ ដែល​ប្រទេស​កម្ពុជា​ទទួល​នូវ​តំណែង​លំដាប់​រង​ទី ៥ នៅ​ក្នុង​កម្មវិធី​ប្រកួត Miss Grand International 2022។

គួរ​រម្លឹក​ថា កន្លងមក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា​បវរកញ្ញា​តំណាង​កម្ពុជា​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​កំឡុង​ខែ​តុលា ចុង​ឆ្នាំ ២០២២។ យ៉ាងណាមិញ ទោះបី​នាង​មិន​អាច​ឆ្លង​ចូល​ទៅ​ក្នុង Top5 ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ MGI 2022 នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី ពិត​មែន តែ​បវរកញ្ញា​រូប​នេះ រក្សា​បាន​ការ​គាំទ្រ និង​លើកទឹកចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​គ្រប់​រូប៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមហ៊ុនចំនួន២ដាក់គ្រឿងចក្រជួសជុលផ្លូវគ្រួសក្រហមមួយខ្សែ បន្ទាប់ពីសន្យាជាមួយអាជ្ញាធរ និងពលរដ្ឋ

សន្តិសុខសង្គម១៦ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានជាតិ១០ នាទី មុន

ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​អង់គ្លេស​ទំនង​​អនុញ្ញា​ត​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​ចម្ងាយឆ្ងាយ​បាញ់ចូលរុស្ស៊ី​​

សេដ្ឋកិច្ច១៥ ម៉ោង មុន

សិប្បកម្មកែច្នៃកៅស៊ូសន្លឹក នៅខេត្តកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក ១០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម