Connect with us

ព័ត៌មានជាតិ

ស្វែងយល់​ពី​សមាសភាព តួនាទី និង​ភារកិច្ច​គណៈ​មេប្រយោគ​ប្រឡង​បាក់ឌុប ដំណើរការ​យ៉ាងណា?

បានផុស

នៅ

ទោះ​ក្នុង​ស្ថានភាព​បែប​ណា គណៈ​មេប្រយោគទូទាំង​ប្រទេស​ត្រូវរក្សាភាព​ហ្មត់ចត់​ ស្មោះត្រង់​ និង​ស្មារតី​ទទួលខុសត្រូវខ្ពស់​​ក្នុងការ​បំពេញភារកិច្ច​របស់​ខ្លួន។

គណៈមេប្រយោគមាន​តួនាទី​សំខាន់​សម្រាប់​ការគ្រប់គ្រងដំណើរការ​​ប្រឡង​ទាំង​មូល។ តើ​គណៈមេប្រយោគ​ទូទាំងប្រទេស​សម្រាប់​គ្រប់គ្រងការ​​ប្រឡង​បាក់ឌុប មាន​សមាសភាព​ដឹកនាំ និង​តួនាទី​ភារកិច្ច​យ៉ាងណា​ខ្លះ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សមាសភាព

– រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និង​កីឡា ជា​ប្រធាន
– រដ្ឋលេខាធិការ​មួយ​ចំនួន​ជា​អនុប្រធាន
– អនុរដ្ឋលេខាធិការ​មួយ​ចំនួន​ជា​អនុប្រធាន
– អគ្គាធិការ អគ្គនាយក សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន មួយ​ចំនួន​ជា​អនុប្រធាន
– អគ្គាធិការរង អគ្គនាយករង ប្រធាន​អង្គភាព​មួយ​ចំនួន​ជា​អនុប្រធាន
– ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត​ជា​អនុ​ប្រធាន​ប្រចាំការ
– ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ជា​សមាជិក​ប្រចាំការ
– ប្រធាន អនុប្រធានអង្គភាព​ចំណុះទីស្តីការក្រសួង​មួយចំនួន​ជា​សមាជិក
– ប្រធាន អនុប្រធានការិយាល័យថ្នាក់ជាតិ មួយចំនួន​ជា​សមាជិក
– បុគ្គលិក​អប់រំនៅតាម​អង្គភាពចំណុះ​ទីស្តីការក្រសួង ដែលមាន​សមត្ថភាពនិង​សុចរិតភាពមួយ​ចំនួន​ជា​សមាជិក។

សមាសភាព​ជាក់ស្ដែង កំណត់​ដោយ​លិខិត​ឧទ្ទេសនាម​របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

២. តួនាទី

គណៈមេប្រយោគ​ទូទាំងប្រទេស​សម្រាប់​ដំណើរការ​សំណេរ មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុងការ​រៀបចំ និង​គ្រប់គ្រង​ដំណើរការ​សំណេរ និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ក្រសួង​នូវរាល់​ការ​ប្រព្រឹត្តទៅ​នៃដំណើរការ​សំណេរទាំងផ្នែកបច្ចេកទេស និង​ផ្នែក​រដ្ឋបាល។

ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស ទទួល​បន្ទុក​រួម​និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ក្រសួង​នូវរាល់ ការប្រព្រឹត្ត​ទៅ​នៃ​ដំណើរការ​សំណេរ​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​រដ្ឋបាល។

ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស ទទួល​បន្ទុក​រួម​និង​ទទួលបន្ទុក​ដោយឡែក​លើ​ការងារ​គ្រប់គ្រង និង​ដឹកនាំ​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស ជំនួយ​ការ​អប្បមាទ​ទូទាំងប្រទេស និង​គណៈកម្មការ​ត្រួតពិនិត្យ​តាម​អគារ។

ប្រធាន​គណៈ​មេប្រយោគទូទាំងប្រទេស​ប្រចាំ​រាជធានី​ខេត្ត ទទួល​បន្ទុក​រួម​និង​ទទួលបន្ទុក​ដោយ​ឡែក​លើការងារ​គ្រប់គ្រង និង​ដឹកនាំ​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ ជំនួយការ​អប្បមាទ​ទូទាំង​ប្រទេស និង​គណៈកម្មការ​ត្រួតពិនិត្យ​តាម​អគារ​ប្រចាំ​មណ្ឌល។

៣. ភារកិច្ច

– ទទួលការណែនាំភារកិច្ច​ពីប្រធានគណៈមេប្រយោគ​ទូទាំងប្រទេស មុននឹង​ចុះទៅរៀបចំការ ប្រឡង​នៅតាម​រាជធានី ខេត្ត
– ដឹក​ហឹប​ប្រធាន​វិញ្ញាសា​ពីក្រសួង​ទៅកាន់​មណ្ឌល​សំណេរ និង​ដឹកហឹប​សន្លឹកកិច្ចការ​បេក្ខជន និង​ឯកសារ​នានា ​ដែល​ទាក់ទង​នឹង​ដំណើរការ​វិញ្ញាសា​សរសេរ​មក​កាន់​មណ្ឌល​កំណែ​ប្រមូល​ផ្តុំ​នៅ​រាជធានី​ភ្នំពេញ
– ដឹកនាំ និងតាមដានការងារប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមរាជធានី ខេត្ត
– ចាត់តាំង​អនុប្រធាន​មណ្ឌល​សំណេរ ធ្វើ​ជាប្រធាន​មណ្ឌល​សំណេរ​សម្រាប់​ចាត់ចែង​ការងារ
– បន្ត​នៅមណ្ឌលសំណេរ​របស់ខ្លួន ប្រសិនបើប្រធានមណ្ឌលសំណេរអវត្តមាន
– ពាក់ស្លាកសញ្ញា​ដែលមានឈ្មោះសាមីខ្លួន (ស្លាកដែលក្រសួងបានបោះពុម្ព) នៅពេល​ទៅ​ដល់​មាត់ទ្វារ​មណ្ឌល​សំណេរ ក្នុងមណ្ឌលសំណេរ និងក្នុងពេលបំពេញភារកិច្ច
– ទទួលខុសត្រូវ​លើសុវត្ថិភាពប្រធានវិញ្ញាសា​ចំណាត់តាំងគណៈមេប្រយោគមណ្ឌលសំណេរនិង​សំណុំ​ឯកសារផ្សេងៗ​ដែលពាក់ព័ន្ធនឹងដំណើរការសំណេរ
– ដឹកនាំប្រជុំ​គណៈមេប្រយោគ មណ្ឌលសំណេរ​ដើម្បីណែនាំកិច្ចការរដ្ឋបាល និងបច្ចេកទេស ក្នុងការ​រៀបចំយន្តការ​នៃដំណើរការសំណេរ
– ត្រួតពិនិត្យ​មណ្ឌល​សំណេរ និង​ជួយ​គណៈមេប្រយោគ​មណ្ឌល​សំណេរ​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង ដំណើរការ​សំណេរ និង​លើក​វិធាន​ការ​ការពារ​សុវត្ថិភាព​ពេល​ដំណើរការ​សំណេរ
-ទាក់ទង​អាជ្ញាធរ​ដែនដី​ដើម្បីទុកដាក់ហឹប​ប្រធានវិញ្ញាសា និង​ហឹប​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ព្រម​ទាំង​ស្នើសុំកម្លាំងសមត្ថកិច្ច ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ នៅ​ជុំវិញ​មណ្ឌល​សំណេរ និង​បង្កលក្ខណៈឱ្យដំណើរការសំណេរប្រព្រឹត្តទៅបានល្អ
– ត្រួតពិនិត្យ​រាល់សកម្មភាព​ការងារ​របស់​គណៈមេប្រយោគ គណៈកម្មការ​ផ្សេងៗ និង​បេក្ខជន
– ក្រើន​រំឮក​ដល់​សមាជិកគណៈមេប្រយោគណា​ដែលនៅមានកង្វះខាត​ក្នុងការបំពេញ​ភារកិច្ច​ទាំង​ផ្នែក​បច្ចេកទេស​ទាំងផ្នែករដ្ឋបាល​ដោយផ្ទាល់ ឬ​ឱ្យប្រធាន​មណ្ឌល​សំណេរ​ធ្វើការ​ត្រួតពិនិត្យ និង​ណែនាំ​ឱ្យបានទាន់ពេលវេលា
– ព្រមានសមាជិកគណៈមេប្រយោគណា ដែល​ធ្វេសប្រហែស​ក្នុងការបំពេញ​ភារកិច្ចផ្អែកតាម សេចក្ដីណែនាំ​អំពីភារកិច្ចគណៈមេប្រយោគ
– បញ្ឈប់ជាបណ្តោះអាសន្នចំពោះមេប្រយោគណា ដែលបានប្រព្រឹត្តកំហុសជាក់ស្តែង តែពុំ មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយលើកសំណើសុំដាក់វិន័យជូន​ក្រុមប្រឹក្សាវិន័យ​ក្រសួងត្រួតពិនិត្យនិង​សម្រេច​ផ្អែកតាម​របាយការណ៍​របស់មណ្ឌលសំណេរ
– បញ្ឈប់ជាស្ថាពរ​ចំពោះមេប្រយោគ​ដែល​បាន​ប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ហើយលើកសំណើ សុំដាក់​វិន័យ​លើ​មេប្រយោគជូនថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡាពិនិត្យនិង​សម្រេច​ផ្អែក​តាម​របាយការណ៍​របស់​ប្រធាន​មណ្ឌល​សំណេរ
– ណែនាំប្រធានមណ្ឌលសំណេរ​ឱ្យដាក់វិន័យចំពោះ​បេក្ខជន​ដែលបានប្រព្រឹត្តខុសឆ្គង​ពី​បទប្បញ្ញត្តិ​នៃ​ការប្រឡងផ្អែកតាមរបាយការណ៍របស់ប្រធានមណ្ឌលសំណេរ
– លើកសំណើសុំបិទមណ្ឌលសំណេរណាមួយ នៅពេល​ដែលកើត​ឧបទ្ទវហេតុធ្ងន់ធ្ងរ​ហួសពីសមត្ថភាព​ដោះស្រាយ​បាន ដោយមានការឯកភាពជាលាយលក្ខណ៍អក្សរពីអាជ្ញាធរដែនដីជូន​ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា​សម្រេច
– ប្តូរទីតាំងមណ្ឌលសំណេរក្នុងករណីចាំបាច់ ដោយមានការឯកភាពពីអាជ្ញាធរដែនដី ហើយ ត្រូវ​រាយការណ៍​ជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា

ក្នុងដំណើរការ​សំណេរ ត្រូវមាន​គណៈកម្មការប្រចាំការ​នៅនាយកដ្ឋានកិច្ចការប្រឡង ដែល​ត្រូវជ្រើសរើស​ក្នុងចំណោម​សមាជិក​គណៈមេប្រយោគទូទាំងប្រទេសសំណេរ ដើម្បី​សម្របសម្រួល និងដោះស្រាយបញ្ហាបន្ទាន់និងចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៦ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម