Connect with us

សេដ្ឋកិច្ច

ទិន្នផល និងការប្រើប្រាស់មាស ចិន កើនឡើងក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ

បានផុស

នៅ

ទិន្នន័យឧស្សាហកម្មចិនបង្ហាញថា ប្រទេសចិនផលិតមាសបាន ២៧១.២៤៨ តោនក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ កើនឡើង ១.២៦១ តោន ឬ ០.៤៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យដែលចេញផ្សាយដោយសមាគមមាសចិន (CGA) បានឲ្យដឹងថា នៅក្នុងអំឡុងខែមករាដល់ខែកញ្ញា ការប្រើប្រាស់មាសនៅក្នុងប្រទេសចិនមានចំនួនសរុប ៨៣៥.០៧ តោន កើនឡើង ៧.៣២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

ជាក់ស្តែង ការប្រើប្រាស់គ្រឿងអលង្ការមាសនៅក្នុងទីផ្សារប្រទេសចិនវិញ បានកើនឡើង ៥.៧២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដល់ចំនួន ៥៥២.០៤ តោន ខណៈដែលដុំមាស និងកាក់ បានកើនឡើង ១៥.៩៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដល់ ២២២.៣៧ តោន ។

ទន្ទឹមនឹងនោះ ការប្រើប្រាស់មាសសម្រាប់ឧស្សាហកម្ម និងការប្រើប្រាស់ផ្សេងទៀត បានធ្លាក់ចុះ ៥.៥៣ ភាគរយពីឆ្នាំមុន មកនៅត្រឹម ៦០.៦៦ តោន ។

ចំណែកគ្រាន់តែនៅក្នុងត្រីមាសទី ៣ ការកាន់កាប់មូលនិធិជួញដូរដែលគាំទ្រដោយមាស (ETFs) នៅក្នុងប្រទេសចិនបានបន្ថែមចំនួន ៩.៥៣ តោន ហើយតួលេខនេះបាននាំមកនូវការកាន់កាប់មាស ETFs សរុបនៅក្នុងទីផ្សារប្រទេសចិន កើនដល់ប្រហែល ៥៩.៦៩ តោននៅចុងខែកញ្ញា ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម