Connect with us

ព័ត៌មានជាតិ

អ្នកជំងឺ៖​ មន្ទីរពេទ្យជាតិតេជោសន្តិភាពសេវាកម្មល្អ មិនចាញ់មន្ទីរពេទ្យក្នុងប្រទេសថៃឡើយ

បានផុស

នៅ

នៅរាត្រីថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដួង ខែ  ដែលជាអ្នកជំងឺបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានសរសេរកោតសរសើរថាក្រុមគ្រូពេទ្យនៅទីនោះផ្ដល់សេវាកម្មល្អ មិនចាញ់មន្ទីរពេទ្យក្នុងប្រទេសថៃឡើយ  បើទោះបីជាអ្នកជំងឺគ្មានប្រាក់បង់សម្រាប់ថ្លៃព្យាបាល ឬប្រើប្រាស់បណ្ណ ប ស ស ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណនីហ្វេសប៊ុក ដួង ខែ បានសរសេរក្នុងន័យដើមថា “ សេវាកម្មល្អ ប្រើកាត ប ស ស ក៏សេវាល្អដែរ មិនចាញ់ប្រទេសថៃទេ”។ ក្រៅពីការកោតសរសើរ ម្ចាស់គណនីហ្វេសប៊ុកដដែលក៏បានអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបម្រើការងារក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព សម្រាប់ការយកចិត្តទុកដាក់ បម្រើសេវាកម្មបានល្អ ចំពោះខ្លួន។

អាចជារូបភាពនៃ មន្ទីរពេទ្យ និង អត្ថបទ

ដោយឡែក កាលពីពេលកន្លងមក ប្រធានមន្ទីរពេទ្យជាតិតេជោសន្តិភាព លោក​វេជ្ជបណ្ឌិត សួន សាមិត្ត បានអះអាងថា មន្ទីរពេទ្យជាតិមួយនេះ គឺព្យាបាលអ្នកជំងឺដោយមិនគិតលើប្រាក់ជាធំឡើយ ពោលគឺធ្វើយ៉ាងណាជួយសង្គ្រោះអាយុជីវិតអ្នកជំងឺជាមុនសិន។ ប្រសិនបើអ្នកជំងឺគ្មានប្រាក់ សូមបង្ហាញបណ្ណក្រីក្រ ឬបណ្ណ ប ស ស ទៅកាន់ក្រុមគ្រូពេទ្យ។ ក្នុងករណី គ្មានប្រាក់ គ្មានបណ្ណក្រីក្រ គ្មានបណ្ណ ប ស ស មន្ទីរពេទ្យនឹងមិនយកប្រាក់សូម្បីមួយរៀលឡើយ។

(រូបថត លោក សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោសន្តិភាព។)

សូមជម្រាបថា មន្ទីរពេទ្យជាតិតេជោសន្តិភាព មានទីតាំងនៅតាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ សាងសង់ឡើងលើទំហំផ្ទៃដីប្រមាណ ៧.៥៨ហិកតា។ មន្ទីរពេទ្យជាតិមួយនេះ មានគ្រែសម្រាកព្យាបាលសរុបចំនួន ៩ ៤៩៦គ្រែ ក្នុងនោះគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលមានចំនួន ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារ​ព្យាបាល​កម្រិត​ស្រាល​ (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារ​ផ្គត់​ផ្គង់​ និង​ព័ត៌មាន​ (A)​ មាន​ទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណត​រថយន្ត​មាន​ផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ។

មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យដ៏ធំបំផុតប្រចាំកម្ពុជា។ មន្ទីរពេទ្យជាតិមួយនេះ បានបំពាក់នូវសម្ភារៈបរិក្ខាទំនើបៗ។ ជាពិសេសមន្ទីរពេទ្យជាតិនេះ មានចំណតឧត្ថម្ភាគចក្រសម្រាប់ទទួល និងបញ្ជូនអ្នកជម្ងឺផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៣ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម