ព័ត៌មានជាតិ
សង្កាត់ព្រែកត្នោតក្រុងបូកគោ ជាប់ជ័យលាភីបរិស្ថានស្អាតជាងគេ នៅឆ្នាំ ២០២៣
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានប្រាប់ឱ្យដឹងថា ឆ្នាំនេះ ខេត្តកំពត មានសង្កាត់ព្រែកត្នោត និងឃុំទូកមាសខាងលិច បានជាប់ជ័យលាភី បរិស្ថានស្អាត មានអនាម័យ និងសោភ័ណភាពល្អ ក្នុងចលនាប្រឡងប្រណាំង ឃុំសង្កាត់មានសុវត្ថិភាព ពីក្រសួងបរិស្ថាន ដែលពិធីប្រគល់ជ័យលាភី ធ្វើនៅថ្ងៃទី ២៦ តុលា នេះផងដែរ។

លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត មានប្រសាសន៍បន្តថា ក្រុងបូកគោ ខេត្តកំពត ផ្តើមចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ពិសេសការផ្តោតសំខាន់ទៅលើបញ្ហាបរិស្ថាន ដោយបានដាក់ចុះនូវគោលនយោបាយ ឃុំ សង្កាត់ មានសុវត្ថិភាព ថែមទាំងជំរុញតាមរយៈចលនាប្រឡងប្រណំាងផងនោះ។ សង្កាត់ព្រែកត្នោត បានបញ្ចូលការងារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍរបស់ខ្លួន និងធ្វើសកម្មផ្សព្វផ្សាយ ណែនាំជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យសង្កាត់មានបរិស្ថាន អនាម័យ និងសោភ័ណភាពស្អាត គួរឱ្យចង់រស់នៅ និងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តថែមទៀត។

លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានបន្ថែមទៀតថា តាមការជូនដំណឹងរបស់ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សង្កាត់ព្រែកត្នោត បានជាប់ជ័យលាភីលេខ ១ លើវិស័យបរិស្ថានស្អាត នៅក្នុងចលនាប្រឡងប្រណាំង ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី ៦ ដែលពិធីប្រគល់ធ្វើនៅថ្ងៃទី ២៦ ខែតុលានេះ នាទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ចំពោះការវាយតម្លៃ លោកថា ក្រសួង បានផ្តោតសំខាន់ទៅលើទីកន្លែងផ្តល់សេវាសាសាធារណៈផ្សេងៗ នៅទូទាំងសង្កាត់ ដូចជា សាលាសង្កាត់ មន្ទីរពេទ្យ សាលារៀន ផ្សារ វត្តអារាម និងលំនៅឋានពលរដ្ឋ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងភាពជោគជ័យមួយនេះ លោកចៅសង្កាត់ព្រែកត្នោត ក៏នៅតែបន្តបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ សូមជួយបន្តចូលរួមផ្សព្វផ្សាយការងារថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាព ឱ្យបានកាន់តែល្អប្រសើរជាងនេះទៅទៀត ដោយធ្វើយ៉ាងណាឱ្យមូលដ្ឋាននេះក្លាយជា ភូមិ ឃុំ សង្កាត់ ពណ៌បៃតង មានសោភ័ណភាពស្រស់ស្អាត អនាម័យល្អ បរិស្ថានស្អាត គួរជាទីចង់រស់នៅ និងចង់មកលេងកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
អត្ថបទ ៖ សឹង រ៉ាត់









-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច