Connect with us

ព័ត៌មានអន្ដរជាតិ

UN ទាត់ចោលសេចក្ដីព្រាង អាមេរិក និងដំណោះស្រាយ រុស្ស៊ី លើជម្លោះ អ៊ីស្រាអែល-ហាម៉ាស់

បានផុស

នៅ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានទាត់ចោលសេចក្តីព្រាងរបស់សហរដ្ឋអាមេរិក និងដំណោះស្រាយដែលគាំទ្រដោយរុស្ស៊ី ស្តីពីជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណោះស្រាយដែលដាក់ចេញដោយសហរដ្ឋអាមេរិក គឺការទទួលស្គាល់សិទ្ធិអំណាចដែលមានស្រាប់របស់រដ្ឋក្នុងការការពារស្វ័យការពារ និងគាំទ្ររាល់វិធានការចាំបាច់ដូចជា ការផ្អាកមនុស្សធម៌មិនឲ្យចូលទៅកាន់តំបន់ហ្គាហ្សាជាដើម ។

ស្របពេលជាមួយគ្នានេះ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង ១៥ ប្រទេស ក្នុងនោះមានប្រទេសចំនួន ១០ រួមទាំងសហរដ្ឋអាមេរិក និងជប៉ុន បានបោះឆ្នោតគាំទ្រសេចក្តីព្រាង ប៉ុន្តែចំពោះ​រុស្ស៊ី និង​ចិន​បាន​ប្រើ​អំណាច​វេតូ​ដើម្បី​រារាំង​ដំណោះស្រាយមួយនេះ ។

លោកស្រី Linda Thomas-Greenfield

ចំណែកដំណោះស្រាយដែលគាំទ្រដោយរុស្ស៊ីនោះ គឺការថ្កោលទោសការបិទច្រកតំបន់ហ្គាហ្សា ហើយស្វែងរកបទឈប់បាញ់ភ្លាមៗដើម្បីផ្ដល់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់មួយនេះ ។ ក្រៅពីរុស្ស៊ី ក្នុងនោះក៏មាន ចិន អារ៉ាប់រួម និងហ្គាបុង បោះឆ្នោតគាំទ្រដំណោះស្រាយនេះផងដែរ ហើយសហរដ្ឋអាមេរិក និងអង់គ្លេសបោះឆ្នោតប្រឆាំង ខណៈប្រទេស​សមាជិក​ចំនួន ៩ ​បាន​អនុប្បវាទ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានសម្តែងការខកចិត្តយ៉ាងខ្លាំងទៅដល់ប្រទេសរុស្ស៊ី និងចិន ចំពោះការបដិសេធលើដំណោះស្រាយរបស់សហរដ្ឋអាមេរិក ។

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vasily Nebenzya បានរិះគន់ដំណោះស្រាយរបស់អាមេរិក ដោយនិយាយថា វានឹងធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ហើយថែមទាំងបានចោទអាមេរិកទៀតថា មានបំណងពង្រឹងគោលនយោបាយមជ្ឈិមបូព៌ាជាជាងជួយសង្គ្រោះជីវិតមនុស្ស ។

គួរបញ្ជាក់ថា ក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនេះ អ្នកការទូតកំពូលរបស់អ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីនក៏បានចោទប្រកាន់គ្នាទៅវិញទៅមកយ៉ាងតឹងសរសៃ ក ផងដែរ ស្របពេលដែលការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ានៅតែបន្តភាពក្ដៅគគុក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្រមុខ UN ចេញមុខឆ្លើយតបរឿង អ៊ីស្រាអែល ឲ្យចុះចេញពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម