Connect with us

ព័ត៌មានអន្ដរជាតិ

មហាអំណាចចំនួន ៣ គ្រោងបញ្ជូនមនុស្សទៅឋានព្រះចន្ទ មុនឆ្នាំ ២០៣០

បានផុស

នៅ

បេសកកម្ម​បញ្ជូនយាន្តទៅស្រាវជ្រាវនៅ​ឋានព្រះចន្ទ គឺជារឿងមួយដែលអស្ចារ្យសម្រាប់ប្រទេសមហាអំណាច ប៉ុន្តែ​ មហិច្ឆតាធំជាងនេះ ជាការបញ្ជូនមនុស្សដោយផ្ទាល់ទៅកាន់ឋានព្រះច័ន្ទ ដើម្បីធ្វើការស្រាវជ្រាវតែម្តង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅក្នុងទសវត្សរ៍នេះ មានប្រទេស​មហាអំណចអាស៊ី អឺរ៉ុប និងអាមេរិក បាននាំគ្នាដាក់ផែនការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទឲ្យបានជោគជ័យ​ មុនឆ្នាំ ២០៣០ ហើយក្នុងនោះមានប្រទេសចំនួន ៣ កំពុងមានមហិច្ឆតាលើរឿងនេះ៖

ប្រទេសចិន ៖ ចិនមានមហិច្ឆតា​បញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទឲ្យបានមុនឆ្នាំ ២០៣០ ។ តាមការបញ្ជាក់ពីសំណាក់ភ្នាក់ងារអវកាសបានឲ្យដឹងថា ចិន​កំពុងរៀបចំសម្រាប់ការស្នាក់នៅរយៈពេលខ្លីលើផ្ទៃព្រះចន្ទ និងការរុករករួមគ្នារវាងមនុស្ស និងមនុស្សយន្ត ។

សហរដ្ឋអាមេរិក ៖ អាមេរិកធ្លាប់បានជោគជ័យ​ម្តងរួចមកហើយ​នៅក្នុងឆ្នាំ ១៩៦៩ ។ បច្ចុប្បន្នអង្គការ NASA កំពុងសម្លឹងមើលបេសកកម្មបញ្ជូនមនុស្ស​ទៅព្រះចន្ទនៅឆ្នាំ ២០២៥ និង ២០២៩ ខណៈ​បេសកកម្មនៅឆ្នាំ ២០២៥ គ្រោង​​បញ្ជូនអាវកាយានិកនារី និងបុរសទៅ​កាន់ព្រះចន្ទដំបូងគេបង្អស់ ។

ប្រទេសរុស្ស៊ី ៖ នៅឆ្នាំ ១៩៥៩ សហភាពសូវៀតបានបញ្ជូនយានអវកាសដំបូងទៅកាន់ផ្ទៃព្រះចន្ទ ។ បច្ចុប្បន្ន​រុស្ស៊ីកំពុងរៀបចំផែនការហោះហើរជុំវិញព្រះចន្ទនៅឆ្នាំ ២០២៩ ខណៈនៅខែ​កក្កដាកន្លងទៅ រុស្ស៊ីបានបរាជ័យ​ចុះចតនៅព្រះចន្ទដែលជាបេសកកម្មដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៥០ ឆ្នាំ ។

ក្រៅ​ពីប្រទេស​មហាអំណាចទាំង​ ៣ នេះហើយ ឥណ្ឌាដែលទើបតែជោគ​ជ័យ​ចំពោះបេសកកម្មនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ ក៏បង្ហាញពីផែនការ​បញ្ជូនមនុស្សឲ្យទៅ​ឋានព្រះចន្ទដូចគ្នា​ ប៉ុន្ទែ​នៅក្នុងឆ្នាំ ២០៤០ នៃទសវត្សរ៍ក្រោយ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Yahoo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម