Connect with us

ព័ត៌មានជាតិ

ប្រមុខការទូត៖ ជំនួយរបស់ជប៉ុន បានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក សុខ ចិន្ដាសោភា  បានគូសបញ្ជាក់នៅចំពោះមុខ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi ថា ជំនួយរបស់ជប៉ុន គឺបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ លោក សុខ ចិន្ដាសោភា បានគូសបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ គឺក្នុងពិធីចុះហត្ថលេខាជាមួយភាគីជប៉ុន លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់រដ្ឋាភិបាលជប៉ុន​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយឥតសំណង ដែលរដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយដល់កម្ពុជា គឺមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន(ប្រមាណ ៩,៧ លានដុល្លារអាមេរិក)។ ការណ៍ដែល រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណងដល់កម្ពុជាបែបនេះ គឺដើម្បីកម្ពុជាអនុវត្តគម្រោងសម្រាប់ការកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍​ដោយផ្កាយរណបទូទាំងប្រទេស។

គម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍​ដោយផ្កាយរណបទូទាំងប្រទេស បង្កើតឡើងក្នុងគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី  និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី  ​ តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍​ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ ស្របពេលដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លីយ៉ាងឆាប់រហ័ស ការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍​ដោយផ្កាយរណបនៅទូទាំងប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ខ្លាំងណាស់។  


 ពីពិធីចុះហត្ថលេខាដែលធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស  តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក សុខ ចិន្ដាសោភា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការបន្តជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា។ ជំនួយជប៉ុនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីន ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សប្តាហ៍​ទី​៤ នា​រាត្រីថ្ងៃទី២២ខែកុម្ភៈនេះ ផ្លូវថ្មើជើង Walk Street បន្ថែមការរៀបចំឱ្យមានរបាំបុរាណ និងការតាំងវត្ថុអនុស្សាវរីយ៍ចាបុី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ

Sokha Hotels

ព័ត៌មានពេញនិយម