Connect with us

ជីវិតកម្សាន្ដ

ណូ ម័រ ចេញមកបញ្ជាក់ពាក់ព័ន្ធរូបថត ១សន្លឹកជាមួយ ប៊ុត សីហា

បានផុស

នៅ

តារា​សម្ដែង និង​ជា​ពិធី​ការិនី ណូ ​ម័រ ថ្មី​​ៗ​នេះ​បាន​ធ្វើ​ឲ្យ​​មហាជន​មាន​ការ​​ភ្ញាក់​ផ្អើល ហើយ​ចាប់​អារម្មណ៍​​គ្រប់គ្នា​ខណៈ សុខ​ៗ​ស្រាប់​តែ​តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​រូប​ថត​មួយ​​សន្លឹក​​ជា​មួយ​តារា​​ចម្រៀង​លោក ប៊ុត សីហា នៅ​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ស្រប​ពេល​ដែល​គេ​ដឹង​ថា​ ប៊ុត សីហា ទើប​តែ​ផ្ទុះ​រឿងរ៉ាវ​គ្រឿងញៀន​កាល​ពី​ថ្មី​ៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​​តាម​ការ​បង្ហោះ​រូប​ថត​​មួយ​សន្លឹក​នេះ​ដែរ​ពិធីការិនី ណូ ម័រ បាន​សរសេរ​ខ្លឹមសារ​ខ្លី​ថា ជា​ពិធី​ការិនី បទ​សម្ភាសន៍​វត្តមាន​​តារា​កិត្តយស​លោក ប៊ុត សីហា។ បន្ទាប់​ពី​ឃើញ​ការ​បង្ហោះ​ដូច្នេះ​ ភ្លាមៗ​នោះ​គេ​ក៏​ឃើញ​មហាជន និង​​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​​ខមិន​សួរ​នាំ​តារា​ស្រី​អ្នក​នាង ណូ ម័រ ជុំវិញ​រូបភាព​នេះ​ដោយ​ហេតុ ថា​លោក ប៊ុត សីហា ទើប​ត្រូវ​​បាន​សមត្ថកិច្ច​​ឃាត់​ខ្លួន​កាល​ពីថ្មី​ៗ​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​​ញៀន​ឥឡូវ​បែរ​ជា​មក​ថត​​រូប​ជា​មួយ​​នាង​ដូច្នេះ​។

ចំណែក​ឯ​​ខ្លះ​ទៀត​ក៏បាន​ចោទ​ជា​សំណួរ​​ប្រហែល​​គ្នា​​នេះ​​ដែរថា តើ​រូបភាព​នេះ​ថត​នៅ​ពេល​ថ្មី​ៗ​នេះ ឬ​យ៉ាង​ណា?»​។ រីឯ​ខ្លះ​ទៀតក៏​បាន​ដាក់​ជា​ចម្ងល់​ថា«​តើ ប៊ុត សីហា បាន​ចេញពី​ឃុំ​វិញ​ហើយ​ឬ?​»។

យ៉ាង​ណា​មិញ​ក្រោយ​​មាន​ចម្ងល់​ជា​ច្រើន​ជុំវិញ​ការ​បង្ហោះ​រូបថត​នេះ​​សាមីខ្លួន ណូ ម័រ បាន​ចេញ​មក​បញ្ជាក់ច្បាស់ៗ ថារូប ថតនោះ​គឺ​នាង​បានថត​ជា​មួយលោក ប៊ុត សីហា ច្រើនខែមកហើយ។

តារាស្រី​រូប​ស្រស់ ណូ ម័រ បានលើក​ឡើង​ទៅ​កាន់អ្នក គាំទ្រ​ថា“អធ្យាស្រ័យ​បង​ប្អូន នេះ​ជារូបកាល​​ពី​ប៉ុន្មាន​ខែមុន ដោយ​សារ​ក្រុមការងារ​ទើប​​ផ្ញើ​រូប​មក ក៏​យក​មក​បង្ហោះ​​ទុក​ជា​អនុស្សាវរីយ៍​ប៉ុណ្ណោះ​សូមអរគុណ”។បន្ទាប់​ពី​​មាន​ការ​ចេញ​​មុខ​បញ្ជាក់​របស់​​អ្នកនាង ណូ ម័រ ខាង​លើនេះ​បាន​ធ្វើ​ឲ្យ​មហាជន​អស់​ចម្ងល់​​ពាក់ព័ន្ធ​រឿងនេះ។

សូម​បញ្ជាក់​ថា លោក ប៊ុត សីហា រួម​នឹង​​បក្ខពួក​ម្នាក់ ​ត្រូវ​​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ប្រមាណ ៤រសៀល កាល​ពី​​ថ្ងៃ​ទី​១ ២ខែកញ្ញាឆ្នាំ​២០២៣ កន្លង​ទៅ ស្ថិតនៅ​ចំណុច​ភូមិ​ត្រាំ​ខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​គ្រឿងញៀន ។

គួរ​រម្លឹក​ដែរ​ថា​កាល​ពី​ដើម​ឆ្នាំ​២០១៨ តារា​ចម្រៀង​លោក ប៊ុត សីហា ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​ម្តង​រួចមក​ហើយ​​ដែល​ស្ថិត​នៅ​មុខ​សាលា​បឋម​សិក្សា​ពង​ទឹក​ សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បន្ទាប់​ពី​តារា​ប្រុស​រូប​នេះ​ទៅ​ទិញ​គ្រឿងញៀន​ដើម្បី​ជក់​តែ​កាលនោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ធានា​យក​ទៅ​ធ្វើការ​អប់រំ និង​បន្សាប​គ្រឿងញៀន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣០ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៩ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម