Connect with us

ព័ត៌មានជាតិ

ពលរដ្ឋឃុំតាតៃ ចង់បានមន្ត្រីជំនាញចុះវិនិច្ឆ័យវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ

បានផុស

នៅ

តំណាង​ប្រជាពលរដ្ឋ​ឃុំ​តា​តៃ ស្រុក​កោះកុង ចង់បាន​ក្រុម​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​វិនិច្ឆ័យ​វាស់វែង​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ឲ្យ​ឆាប់រហ័ស ខណៈ​ភូមិ​ឃុំ​ស្រុក​មួយ​ចំនួន​មានការ​វាស់វែង និង​ចេញ​ប្លង់​រួចរាល់​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេព ម៉ា​ឡា តំណាង​ប្រជាពលរដ្ឋ​ឃុំ​តា​តៃ លើកឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា នេះ​ថា បណ្ណ​កម្មសិទ្ធិ​អចលនទ្រព្យ​ជា​ដីធ្លី​ជា​សេចក្តី​ត្រូវការ​ចង់​បាន​យូរ​ឆ្នាំ​មក​ហើយ ដោយ​ធ្លាប់​ស្នើសុំ​ជា​ច្រើន​លើក​ផង​ដែរ​ទៅកាន់​អាជ្ញាធរ​ស្រុក​ខេត្ត និង​មន្ទីរ​ជំនាញ ចុះ​មក​វាស់វែង ដើម្បី​ទទួលយក​ប្លង់​រឹង​មាន​ទុក​ប្រើប្រាស់ ឬ ចែក​កូនចៅ​ទៅ​ថ្ងៃមុខ។

ក្នុង​វេទិកា​សាធារណៈ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កោះកុង លោក ទេព ម៉ា​ឡា បន្ថែម​ថា ក្រៅពី​ការ​ចង់បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នេះហើយ លោក និង​ប្រជា​សហគមន៍​អេកូ​ទេសចរ​ធម្មជាតិ​ទឹកជ្រោះ​តា​តៃ ក៏​ស្នើសុំ​គ្រប់គ្រង​តំបន់​ទេសចរណ៍​នេះ​មកវិញ ទោះបីជា​មានការ​កាត់​ភូមិសាស្ត្រ​ខាងលើ​ទៅ​ចូលក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា យ៉ាងណាក៏ដោយ។

លោក ម៉ា​ឡា បញ្ជាក់​ថា ពលរដ្ឋ​របស់​លោក​មិន​ដឹង​ថា​ប្រកបមុខរបរ​អ្វី​ក្រៅពី​ការ​អាស្រ័យ​អនុផល​ព្រៃឈើ និង​បម្រើ​សេវាកម្ម​ទេសចរណ៍​កម្សាន្ត ប្រសិន​យក​តំបន់​ទឹកជ្រោះ​ទៅ​ឲ្យ​ស្រុក​មណ្ឌលសីមា ពួកគាត់​នឹង​បាត់បង់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ជាក់​ជា​ពុំ​ខាន។

ឆ្លើយតប​នឹង​សំណើ​របស់​ពលរដ្ឋ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង លើក​ឡើង​ថា ការ​ដែល​ក្រុម​មន្ត្រី​ខកខាន​មិន​ចុះ​វាស់វែង​ជូន ដោយសារតែ​ក្រុមការងារ​ជំនាញ​មាន​ភារកិច្ច​ចំពោះ​មុខ​ជា​ច្រើន និង​ខ្វះ​មន្ត្រី ដូច្នេះ​លោកស្រី​សុំ​ការ​អភ័យទោស​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

លោកស្រី​អភិបាលខេត្ត​កោះកុង នឹង​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ចុះ​វាស់វែង​ជូន​ពលរដ្ឋ​ឃុំ​តា​តៃ ចុះ​មក​វិនិច្ឆ័យ​ជូន​ពលរដ្ឋ​នា​ពេល​ខាងមុខ​។​

​ដោយឡែក​តំបន់​ទឹកជ្រោះ​តា​តៃ ត្រូវបាន​លោកស្រី អះអាងថា ច្បាប់​បានកំណត់​ព្រំប្រទល់​រវាង​ស្រុក និង​ស្រុក ហើយ​តាម​បែបបទ​រដ្ឋបាល គ្រា​តំបន់​ទឹកជ្រោះ​តា​តៃ មួយ​ផ្នែក​ស្ថិតនៅ​ស្រុក​មណ្ឌល​សីមា និង​មួយផ្នែក​ទៀត​ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង​។ ប៉ុន្តែ​បែបនេះ​ក្តី លោកស្រី នឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ ដើម្បី​សម្របសម្រួល​ទៅ​ថ្ងៃមុខ សំដៅ​ធ្វើ​យ៉ាងម៉េច​រក​ដំណោះស្រាយ​រួម​អំពី​តំបន់​ភូមិសាស្ត្រ​គ្រប់គ្រង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ករណីឃាតកម្មលើមន្ត្រីអតីតបក្សប្រឆាំង៖ នាយករដ្ឋមន្ត្រី ថា សមត្ថកិច្ចកម្ពុជាធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ទាត់ចោលការចោទប្រកាន់លើឃាតកម្មលោក លិម គិមយ៉ា និងប្រាប់ទណ្ឌិត សម រង្ស៊ី ឱ្យឈប់ធ្វើអាជីវកម្មលើសព

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី អរគុណសប្បុរជនជួយទិញស្រូវពីកសិករ គ្រាន់ជាងអ្នកធ្វើនយោបាយអំពាវនាវឱ្យបរទេសកាត់ជំនួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

មុនីនាគ លត់ជង្គង់គោរពបងប្រុស និងបង្ហាញភាពស្និតស្នាលជាមួយគ្រួសារ ធ្វើឱ្យមហាជនកាន់តែស្ញប់ស្ញែងគ្រួសារឧកញ៉ា ព្រាប សុវត្ថិ

Sokha Hotels

ព័ត៌មានពេញនិយម