ព័ត៌មានជាតិ
ក្រសួងការងារ បើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ត្រៀមបណ្ដុះបណ្ដាលជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ ១,៥ លាននាក់
នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្ដីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ មួយ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ វគ្គវិក្រឹតការនេះ គឺជាវគ្គទី ១ ដែលបណ្ដុះបណ្ដាលគ្រូឧទ្ទេសចូលរួមប្រមាណ ២៤៨ នាក់ មកពីសាលាបណ្ដុះបណ្ដាលបច្ចេកទេសនៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា វគ្គវិក្រឹតការនេះ ដើម្បីពង្រឹង និងពង្រីកចំណេះដឹង និងជំនាញរបស់គ្រូឧទ្ទេសកាន់តែស៊ីជម្រៅតាមជំនាញនីមួយៗ ជាពិសេសមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ម៉ូឌុលតាមជំនាញក្នុងការផ្ទេរចំណេះដឹង និងជំនាញដល់សិក្ខាកាមសិស្ស និស្សិត ឲ្យមានកម្រិតស្តង់ដារជាក់លាក់ច្បាស់លាស់ ដើម្បីធានាថា សិក្ខាកាមដែលជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មានសមត្ថភាពជាក់លាក់ ដែលវិស័យឯកជនទទួលយកដោយក្តីសោមនស្ស និងវាយតម្លៃខ្ពស់។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានរំលឹកដល់គ្រូឧទ្ទេសពីដើមចម នៃការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនេះថា ជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងធ្វើឲ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានជំនាញជាក់លាក់ច្បាស់លាស់ ដើម្បីអាចទទួលបានឱកាសការងារសមរម្យ និងឆាប់រហ័សក្នុងទីផ្សារការងារ។
ប្រការនេះ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលអាចចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស។ តាមរយៈការបណ្ដុះបណ្ដាលកម្រិតថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលនេះ នឹងក្លាយជាពលករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ»នេះ នឹងចាប់ផ្ដើមបណ្ដុះបណ្ដាលពីថ្ងៃទី ២៦ ខែតុលានេះ រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ក្រសួង ក៏នឹងបន្តវគ្គវិក្រឹតការជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពដល់គ្រូឧទ្ទេសទៅតាមនិយាមស្តង់ដារ ក្នុងគោលបំណងធានាការផ្ទេរជំនាញដល់យុវជនយ៉ាងមានប្រសិទ្ធភាព៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ