Connect with us

ព័ត៌មានជាតិ

ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន

បានផុស

នៅ

(ក្វាងស៊ី, ចិន)៖ ចិន បានបង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ  ភាគច្រើនគឺបានមកពីកំណាយផ្នូររាជវង្សហាន ដល់អ្នកសារព័ត៌មានមកពីកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានប្រទេសអាស៊ាន ដែលរៀបចំឱ្យបំពេញទស្សនកិច្ចនៅសារមន្ទីរក្រុងគួយកាំង ខេត្តក្វាងស៊ី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមវត្ថុបុរាណទាំងនោះ មានវត្ថុបុរាណវប្បធម៌ដ៏មានតម្លៃ ចំនួន ៧៧៣ឈុត និងបណ្ដុំវត្ថុបុរាណទូទៅ ចំនួន ១,១៣៧ឈុត។ វត្ថុបុរាណទាំងនេះភាគច្រើនបានមកពីការធ្វើកំណាយនៅទូទាំងទីក្រុង ហើយភាគច្រើន ជាវត្ថុបុរាណបានមកពីផ្នូររាជវង្សហាន ជាពិសេសគ្រឿងស្មូន និងសំរិទ្ធ។ ក្នុងចំណោម វត្ថុបុរាណរាជវង្សហានទាំងនេះទៀតសោត ផ្ទះធ្វើពីដីឥដ្ឋមានភាពលេចធ្លោជាពិសេស ដូចជាប្រាសាទ Eastern Han Dynasty Pottery Castle។

សារមន្ទីរក្រុងគួយកាំង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដំបូងឡើយជាវិទ្យាស្ថាន Gui County Cul tural Relics Management Institute។ ក្នុងឆ្នាំ១៩៨៨ សារមន្ទីរនេះ ដដែលបានក្លាយជា សារ មន្ទីរ ថ្នាក់តំបន់មានឈ្មោះថាសារមន្ទីរ Guigang City Museum ហើយនៅឆ្នាំ១៩៩៦ ទើបត្រូវដំឡើងទៅជា សារមន្ទីរកម្រិតខេត្ត (Guigang City Museum)។

សារមន្ទីរនេះគ្រប់គ្រងដោយរដ្ឋផ្ទាល់ ហើយគ្រប់គ្រងបន្តដោយការិយាល័យវប្បធម៌ វិទ្យុ ទូរទស្សន៍ កីឡា និងទេសចរណ៍នៃក្រុងគួយកាំង ជាមួយការទទួលបានហិរញ្ញវត្ថុទាំងស្រុងពីរដ្ឋាភិបាលចិន។ សារមន្ទីរ បច្ចុប្បន្ន មានបណ្តុំវត្ថុបុរាណចំនួន ១,៩១០ឈុត ជាមួយនឹងវត្ថុបុរាណមានតម្លៃចំនួន ៤,៦៧២ឈុតផ្សេងទៀត។

សារមន្ទីរគួយកាំង បានបញ្ចប់ការសាងសង់ទាំងស្រុង និងបើកដំណើរការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ដែលគ្របដណ្តប់លើផ្ទៃដី ៣៨៤៧.៦៥ ម៉ែត្រក្រឡា និងផ្ទៃតំបន់សំណង់ ១០,០០០ ម៉ែត្រក្រឡា រួមទាំងតំបន់តាំងពិព័រណ៍ទំហំ ៤,៨០០ម៉ែត្រក្រឡា ព្រមទាំងមានកន្លែងតាំងពិព័រណ៍ជាមូលដ្ឋាន ចំនួន ៣ ដូចជា៖ «Xijiang Pearl Ancient County Relics, Guigang Historical Relics Exhibition និង Guigang National Folk cultural Relics Exhibition៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម