ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ ថា ចំណាប់ខ្មាំងជិត៥០នាក់ត្រូវស្លាប់ ដោយការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល
កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែតុលាថា ចំណាប់ខ្មាំងអ៊ីស្រាអែលជិត៥០នាក់ ដែលជាប់ឃុំនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលាមក ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់ទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន។
ក្រុមនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយលើឆានែល Telegram របស់ខ្លួនថា “កងពល Al-Qassam ប៉ាន់ស្មានថា ចំនួនអ្នកទោស Zionist ដែលត្រូវបានសម្លាប់នៅហ្គាហ្សាស្រ្ទីប ដោយសារការវាយប្រហារនិងសម្លាប់រង្គាលរបស់ពួក Zionist បានឈានដល់ជិត៥០នាក់ហើយ”។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះបានភ្លាមៗទេ។
គួរបញ្ជាក់ជាថ្មី អ៊ីស្រាអែល បានបើកការទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់ ធ្វើការវាយប្រហារយ៉ាងភ្ញាក់ផ្អើលលើទឹកដីអ៊ីស្រាអែលភាគខាងត្បូង។
មុននេះ កងទ័ពអ៊ីស្រាអែលក៏បាននិយាយដែរថា មនុស្សចំនួន២២៤នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយពួកសកម្មប្រយុទ្ធ ក្នុងអំឡុងពេលការវាយប្រហារដែលបណ្តាលឲ្យមនុស្ស១៤០០នាក់បាត់បង់ជីវិត ភាគច្រើនជាជនស៊ីវិល។
កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ នៅទីក្រុង Tel Aviv, អង្គការតំណាងឲ្យក្រុមគ្រួសារនៃចំណាប់ខ្មាំង បានព្រមានថា ពួកគេលែងមានការអត់ធ្មត់ទៀតហើយ និងបានទាមទារឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកំពូលជាបន្ទាន់។
ក្រុមនេះនិយាយថា “យើងលែងមានការអត់ធ្មត់ទៀតហើយ ចាប់ពីពេលនេះទៅយើងនឹងប្រយុទ្ធ។ យើងសូមទាមទារឲ្យគណៈរដ្ឋមន្ត្រី និយាយជាមួយយើងនៅពេលនេះ ហើយប្រាប់យើងពីរបៀបដែលពួកគេនឹងនាំចំណាប់ខ្មាំងត្រលប់មកវិញ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Arab News
ចុចអាន៖ លោក Netanyahu បញ្ជាក់គោលដៅចម្បងចំនួន២ សម្រាប់ការវាយចូលតំបន់ហ្គាហ្សា នាពេលដ៏ខ្លីខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត