Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ព្រមានថា អាមេរិក នឹងមិនរួចខ្លួនឡើយ បើអ៊ីស្រាអែល ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅ ប៉ាឡេស្ទីន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែតុលាថា សហរដ្ឋអាមេរិកនឹងមិនរួចខ្លួនឡើយ ប្រសិនបើអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតែបន្ត។

លោក Hossein Amir-Abdollahian (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Amir-Abdollahian បានថ្លែងនៅក្នុងសុន្ទរកថាថា “ខ្ញុំសូមនិយាយដោយត្រង់ទៅកាន់រដ្ឋបុរស និងកងកម្លាំងយោធាអាមេរិក ដែលឥឡូវនេះ កំពុងគ្រប់គ្រងការប្រល័យពូជសាសន៍នៅប៉ាឡេស្ទីនថា យើងមិនស្វាគមន៍ការពង្រីកសង្រ្គាមនៅក្នុងតំបន់ដាច់ខាត” ។

លោកព្រមានថា “​​​ប្រសិន​បើ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ហ្គាហ្សា​នៅ​តែ​បន្ត​ ពួក​គេ​នឹង​មិន​រួច​ខ្លួនឡើយ។ នេះគឺជាផ្ទះរបស់យើង ហើយអាស៊ីខាងលិច គឺជាតំបន់របស់យើង។ បើមានការប៉ះពាល់ដល់សន្តិសុខផ្ទះរបស់យើង យើងមិនមានការសម្របសម្រួលជាមួយភាគីណាមួយឡើយ”។

ការព្រមាននេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden សន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងឈរជារៀងរហូតជាមួយអ៊ីស្រាអែល ហើយបច្ចុប្បន្នកំពុងជំរុញសភា ឲ្យអនុញ្ញាតផ្តល់កញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់១៤ពាន់លានដុល្លារសម្រាប់រដ្ឋជ្វីហ្វ។

លោក Joe Biden (រូបថត៖ PBS)

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចំនួនពីរគ្រឿង និងកម្លាំងកងទ័ពជើងទឹកផ្សេងទៀតក៏ដូចជាកងយន្តហោះចម្បាំង F-16, ប្រព័ន្ធការពារដែនអាកាស និងកងទ័ពចំនួន ៩០០ នាក់ផងដែរទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា។

លោក Biden និងមន្ត្រីរបស់គាត់ប្រកាសថា ការដាក់ពង្រាយទាំងនេះ មានគោលបំណងរារាំងអ៊ីរ៉ង់ពីការចូលរួមក្នុងជម្លោះដោយផ្ទាល់ ឬដោយការណែនាំកងកម្លាំង ហេសបូឡា នៅក្នុងប្រទេសលីបង់។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់អះអាងថា ការគាំទ្រពេញទំហឹងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល នឹងធ្វើឲ្យជម្លោះកាន់តែរីកធំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Blinken៖ អាមេរិក មិន ចង់ ធ្វើ សង្រ្គាម ជាមួយ អ៊ីរ៉ង់ ទេ ប៉ុន្តែ នឹង ការពារ ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម