ព័ត៌មានជាតិ
ស្អែកនេះក្រុងបាត់ដំបង បើកពិធីប្រកួតអុំទូក តំបន់កម្សាន្តពីរជាគោលដៅទាក់ទាញអ្នកទេសចរ
ខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ក្នុងថ្ងៃបុណ្យអុំទូកមកដល់នាថ្ងៃទី ២៨-២៩ តុលា ស្អែកនេះ។
ការរៀបចំសម្រាប់ថ្ងៃបុណ្យប្រពៃណីជាតិឆ្នាំនេះ គេសង្កេតឃើញទីតាំងសំខាន់ៗ ២ គោលដៅដែលរំពឹងនឹងទាក់ទាញអ្នកដើរកម្សាន្តច្រើនក្នុងនោះគោលដៅទី ១ នៅប៉ែកខាងលិចនៃដងស្ទឹងសង្កែដែលមានវិមានឯករាជ្យ ទើបតែសាងសង់រួចជាមេដែកឆក់ដ៏សំខាន់មួយ រីឯគោលដៅទី ២ នៅប៉ែកខាងកើតប្របមាត់ស្ទឹងសង្កែ ដែលមានសម្រស់សួនច្បារសម្តេចក្រឡាហោម រួមមានតូបលក់សម្ភារជាហូរហែ ជាមួយសម្ភារនិងម្ហូបខ្មែរគ្រប់ប្រភេទដែលជាមេដែកឆក់ទី ២ សម្រាប់ឆក់យកកំណើនភ្ញៀវក្នុងនិងក្រៅស្រុក ដើរកម្សាន្តនឹងទិញសម្ភារជាអនុស្សាវរីយ៍ នឹងបរិភោគចំណីអាហារដែលជាស្នាដៃខ្មែរ តាមចិត្តដែលភ្ញៀវត្រូវការទៅតាមតម្រូវការដោយគ្មានការខ្វះខាត។
គោលដៅទាំង ២ ខាងលើនេះ ក្រោយពីរៀបចំរួចគេសង្កេតឃើញមានមនុស្សម្នាជាច្រើនមកកម្សាន្តទាំងមុនថ្ងៃបុណ្យជាតិចូលមកដល់នាថ្ងៃទី ២៨-២៩ ខែតុលា ពិសេសនៅពេលរាត្រី។
ទិដ្ឋភាពដែលបានរៀបចំក្នុងឆ្នាំនេះទាំងមន្ត្រីនៃមន្ទីរជំនាញ និងមន្ត្រីរដ្ឋបាលខេត្តបានប្រាប់ថា មានសភាពអធិកអធមខណះថ្ងៃបុណ្យមិនទាន់ដល់ផងមនុស្សម្នាក្មេងចាស់ប្រុសស្រី សម្រុកមកលេងកម្សាន្តយ៉ាងច្រើនបង្ហាញយ៉ាងច្បាស់ថា ពិធីបុណ្យអុំទូកឆ្នាំនេះប្រាកដជាមានកំណើនភ្ញៀវច្រើនណាស់មកទស្សាកម្សាន្ត ជាពិសេសគយគន់ វិមានឯករាជ្យ ដែលបង្ហាញខ្លួនយ៉ាងស្រស់បំព្រងនៅពេលរាត្រី។
មន្ត្រីដដែលបន្តថា ដើម្បីលើកកម្ពស់សន្តិសុខទូទៅ ក៏ដូចជាគាំទ្រទៅដល់ពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ នាថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទាំងយប់និងថ្ងៃដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវមកកម្សាន្តប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា។
ពលរដ្ឋដែលបានមកកម្សាន្តមុនថ្ងៃបុណ្យឯណេះវិញបានលើកឡើងថា បានមើលឃើញពីភាពរីកចម្រើននៃការអភិវឌ្ឍក្នុងខេត្ត។ ក្នុងចំណោមនោះលោកស្រី ចាន់នី បានប្រាប់ថា លោកស្រីរំភើបចិត្តពេលមកអង្គុយបរិវេណវិមានឯករាជ្យមានអារម្មណ៍ថា លោកស្រីនិងក្រុមគ្រួសារដូចកំពុងអង្គុយនៅមុខវិមានឯករាជ្យ នៅរាជធានីភ្នំពេញអីចឹងដែរ។
លោកស្រីបន្តថា “ខ្ញុំគិតថាឆ្នាំនេះគឺមានភ្ញៀវមកកម្សាន្តច្រើនជាងឆ្នាំមុន ដូចលោកមន្ត្រីលើកឡើងដែរ ព្រោះខ្ញុំមើលឃើញ ហើយចេះតែនឹកក្នុងចិត្តថា បច្ចុប្បន្នប្រទេសជាតិមានការរីកចម្រើន ជាពិសេសកន្លែងដើរលេងមានការរៀបចំបានល្អមិនចាញ់ប្រទេសជិតខាងប៉ុន្មាននោះទេ”៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់