Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចាត់វិធានការចំពោះការកាប់ទន្ទ្រានដីដោយខុសច្បាប់

បានផុស

នៅ

នៅក្នុងពិធីចែកវិញ្ញាបនបត្រអចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣៦៥ ក្បាលដីកាលពីថ្ងៃទី ២៦ តុលានៅភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងលោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវហាមឃាត់ដាច់ខាត់ត្រូវអនុវត្តទៅតាមច្បាប់ ចំពោះអ្នកទន្ទ្រានកាន់កាប់ដីធ្លីតាមបែបអនាធិបតេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះ ពិតជាបានបង្ហាញនូវសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានកសាងឡើងក្នុងឃុំថាឡា ដែលស្ថិតក្រោមសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ចាប់ពីពេលដែលទទួលបានបណ្ណកម្មសិទ្ធិនេះតទៅ ពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ អាស្រ័យផលលើដីធ្លីរបស់ខ្លួន និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ ដោយគ្មាននណាម្នាក់អាចមករំលោភបំពានបានឡើយ។

ប្រជាពលរដ្ឋធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើន​ផលលើដីធ្លីដែលទទួលបានកម្មសិទ្ធិ ដើម្បីទទួលបានផលប្រយោជន៍ដែលកើតចេញពីដីធ្លីនេះ ប្រសើរជាងយកដីទៅលក់ដែលអាចទទួលផលបានតែម្ដង ហើយនឹងបាត់បង់ប្រយោជន៍គ្រួសារជារៀងរហូត។

លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានតែដឹងថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ហើយប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈដែលត្រូវបានការពារដោយច្បាប់។

លោកប្រធានមន្ទីរបញ្ជាក់ថា ការសម្រេចបាននូវលទ្ធផលទាំងនេះគឺដោយសារមានការចូលរួមសហការពីអាជ្ញាធរស្រុក ឃុំ ភូមិ ពិសេសការចូលរួមពីប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរ និង ក្រុមការងារបច្ចេកទេសចុះវាស់វែងធ្វើឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិកាំងតេជោឃុំថាឡាបរិវ៉ាត់ទទួលជោគជ័យ។

សូមបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីតាមរយៈបទបញ្ជាលេខ០១បបក្នុងទូទាំងខេត្តស្ទឹងត្រែងរហូតមកដល់បច្ចុប្បន្នអនុវត្តបានចំនួន២៧ភូមិ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១០ វាស់វែងសរុបបាន១៥,៧៨១ក្បាលដី ចេញបណ្ណកម្មសិទ្ធិបាន១៣,៨៤៨​ប័ណ្ណ ចែកដល់ដៃប្រជាពលរដ្ឋបាន១៣,១៩៩ បណ្ណ នៅសល់ចំនួន ៦៤៩ បណ្ណទៀត ប្រជាពលរដ្ឋពុំបានមកទទួលយកដោយសារពួកគាត់ភាគច្រើនធ្វើចំណាកស្រុក៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានជាតិ២ ម៉ោង មុន

បេក្ខជនប្រកួតសំណេរអង្គរមិនសូវរំពឹងពី លទ្ធផលតែរីករាយនឹងចូលរួមច្រើនជាង

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមហ៊ុន PATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាទៅទីផ្សារអន្តរជាតិ

សេដ្ឋកិច្ច២ ម៉ោង មុន

ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាប់ជាកន្លែងកម្សាន្ត​ដ៏ល្អបំផុតសម្រាប់ឆ្នាំ ២០២៥ ក្នុងតំបន់អាស៊ី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៣ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម