Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ថា ក្រុមហាម៉ាស់ នឹងដោះលែងចំណាប់ខ្មាំងមួយចំនួនធំយ៉ាង​យូរ ២ ថ្ងៃទៀត

បានផុស

នៅ

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល Haaretz បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំណាប់ខ្មាំងមួយចំនួនធំដែលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ចាប់ឃុំខ្លួន អាចនឹងត្រូវបានដោះលែងវិញក្នុងរយៈពេលយ៉ាងយូរ ២ ថ្ងៃ ឬតិចជាងនេះ អាស្រ័យលើវឌ្ឍនភាពនៃការចរចា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាក់ថា ជាងពាក់កណ្តាលនៃចំណាប់ខ្មាំងប្រមាណ ២២០ នាក់ដែលក្រុមហាម៉ាស់នៅតែបន្តដាក់ឃុំខ្លួន គឺកាន់លិខិតឆ្លងដែនមកពី ២៥ ប្រទេសផ្សេងៗគ្នា ដោយក្នុងនោះ​រួម​មាន​ជនជាតិ​ថៃ ៥៤ ​នាក់, អាហ្សង់ទីន ១៥ ​នាក់, អាមេរិក ១២​ នាក់ និង​អាល្លឺម៉ង់ ១២ ​នាក់ ខណៈអ្នកខ្លះកាន់លិខិតឆ្លងដែនមានសញ្ជាតិ ២ ។

នៅក្នុងសុន្ទរកថាមួយកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរំដោះចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព ។

កាសែត New York Times បានរាយការណ៍ថា រដ្ឋាភិបាលអាមេរិកកំពុងស្នើឲ្យអ៊ីស្រាអែលពន្យារពេលប្រតិបត្តិការវាយលុកតាមដីគោលនៅតំបន់ហ្គាហ្សា ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ខែលការពារដែនអាកាសសម្រាប់ការការពារកងទ័ពអាមេរិកនៅក្នុងតំបន់ ជាពិសេសវា​ក៏​នឹង​ផ្តល់​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​ចរចា​ដោះ​លែង​ចំណាប់​ខ្មាំងផងដែរ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិតដល់សប្ដាហ៍ទី ៣ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៧,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រុមហាម៉ាស់ ថា ចំណាប់ខ្មាំងជិត៥០នាក់ត្រូវស្លាប់ ដោយការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខណ្ឌ៧មករា បញ្ជាដល់នគរបាលខណ្ឌ៧មករាស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយ​ជិះម៉ូតូ​បង្ហោះ តាម​ដងផ្លូវ​ជា​សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ជួសជុល​កែលម្អ​រួចរាល់​សម្រាប់​ឧបករណ៍​ហាត់ប្រាណ​តាម​សួនច្បារ​ ដើម្បី​ឱ្យបងប្អូន​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការ ចោទប្រកាន់លោក លី សាម៉េត,លោក ដួង តារា, លោក មួង ឃីម, ឧកញ៉ា អ៊ុត ធី ពីបទជំនួញឥទ្ធិពលសកម្ម និងឥទ្ធិពលអកម្ម

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ក្រុមហ៊ុន ដោះស្រាយ និងសាងសង់បញ្ចប់បានចំនួន ២០០៦ផ្ទះ ចំណែកផ្ទះដែលនៅ នឹងបញ្ចប់បន្តបន្ទាប់ ជូនអតិថិជន

ព័ត៌មានជាតិ១២ ម៉ោង មុន

សាកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា រៀប​ចំ​កម្មវិធី​តម្រង់ទិស​សម្រាប់​សិស្ស​និស្សិត​មុន​ចូល​រៀន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន

ព័ត៌មានជាតិ១៣ ម៉ោង មុន

និស្សិតនៅសាកលវិទ្យាល័យឌីជីថលកម្ពុជា រៀបរាប់ពីការសិក្សានិងការរស់នៅ ក្នុងរយៈពេលមួយឆ្នាំនៅទីនោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្យុះសង្ឃរា ទី២២ និងព្យុះទី២៣ ចាប់ផ្ដើមដើរលើគន្លងតែមួយបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី

Sokha Hotels

ព័ត៌មានពេញនិយម