Connect with us

ជីវិតកម្សាន្ដ

ឆៃ លីដាឡែន ប្រកាសបើកបេះដូង ក្រោយសម្ពាយឈ្មោះមេម៉ាយយូរឆ្នាំ

បានផុស

នៅ

តារា​ចម្រៀង​ចាស់​វស្សា​អ្នកនាង ឆៃ លីដាឡែន បន្ទាប់​ពី​សម្ពាយ​ឈ្មោះ​ជា​ស្រ្តី​មេម៉ាយ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ ទី​បំផុត​ នាង​បាន​ប្រកាស​សញ្ញា​ភ្លើង​ខៀវ​បើក​បេះដូង​ទទួល​ស្នេហ៍​ថ្មី​​ដើម្បី​ស្អំ​បេះដូង​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​អ្នកនាង ឆៃ លីដាឡែន ក៏​ជា​តារា​ស្រី​ខ្មែរ​មួយ​រូប​ដែល​បាន​ជួប​នូវរឿងរ៉ាវបែក​បាក់​ស្នេហា​ជាមួយ​អតីត​ស្វាមី​វ័យ​ប្រហែល​គ្នា​ផង​ដែរ​ក្រោយ​ផ្តើម​ស្នេហ៍ រៀប​ការពេញ​ច្បាប់​រហូត​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ម្នាក់។ ប៉ុន្តែ​ដោយ​ការ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​​គ្នា​​ទើប​ឈាន​ដល់​ការលះលែង​ផ្តាច់​សង្វាក់​ជា​ប្តីប្រពន្ធ ។

យ៉ាង​​ណា​មិញ​ក្រោយ​រស់​នៅ​ចាយ​ឈ្មោះ​ជា​​ស្រ្តី​មេម៉ាយ​ប្រមាណ​ជិត ៤​ឆ្នាំ​មកនេះ​ កន្លងមក​ធ្លាប់​មាន​ដំណឹង​ល្ហិចល្ហៀង​មួយ​ចំនួន​ថា ឆៃ លីដាឡែន មាន​បុរស​ខ្លះ​បាន​តាម​ស្រលាញ់​នាង​ជាហូហែរ​ប៉ុន្តែ​ដំណឹង​នេះ​ហាក់​ស្ងប់ស្ងាត់​ទៅវិញ។ ដោយ​ឡែក​ស្រាប់​មុន​នេះ ដាឡែន បាន​ប្រកាស​ហាក់​ចាប់​អារម្មណ៍​រឿង​​ចង់​​បាន​​អ្នក​ស្អំ​បេះដូង។

អ្នកនាង ឆៃ លីដាឡែន បាន​បញ្ចេញ​សារ​ឆ្លើយ​តប​ថា «ចែ​ចាស់​ហើយ មិន​សូវ​ស្អាត​ទៀត សម្រស់​ក៏​ធ្លាក់​ហើយ​មិន​ចេះ​ធ្វើ​ម្ហូប​ទេ ចេះ​តែ​ច្រៀង​ហើយ​សម្តែង ហើយ​ឥឡូវ​គីឡូ​ស្រាលទេ ទ្រព្យសម្បត្តិ​ក៏គ្មាន ហើយ​មេម៉ាយទៀត មិន​ដឹង​ថា​មាន​អ្នក​ណាគេព្រមស្រលាញ់ចែទៅ?»។

តារា​ចម្រៀង​ហៅ​ យ៉េ​ៗ អ្នក​នាង ឆៃ លីដាឡែន បាន​បញ្ជាក់​បន្ថែម​ថា «ឥឡូវ​ចែ​សុំបើក​បេះដូង ទទួល​យក​បុរស​ណា​ចេះ​សាវ៉ា​ហើយ​កុហក​ បោក​ប្រាស់​ចែ​និយាយ​ទៅ គឺ​មិន​ចេះ​ស្មោះ​មាន​អត់​ចែ​ទទួល​យក​ដាក់​ស៊ីវីមក»។

តាម​រយៈ​ខ្លឹមសារ​នេះ​ដែរ​អ្នកនាង ឆៃ លីដាឡែន ហាក់​មាន​ចេតនា​ឆ្លើយតប​ទៅ​បុគ្គល​ណា​ម្នាក់​ដែល​មាន​បំណង​រិះគន់​នាង​ផង​ដែរ។

គួររម្លឹក​ថា​ តារាស្រី​អ្នកនាង ឆៃ លីដា​ឡែន បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​អតីត​ស្វាមី លោក រិទ្ធី ឧត្តម​ស៊ីដារ៉ា ហៅ តារា ​កាល​ពីអំឡុង​ខែ​មករា ឆ្នាំ​២១០៥ នៅ​ឯ​ខេត្ត​បាត់ដំបង ទឹក​ដី​កំណើត​របស់​នាង​ ព្រម​ទាំង​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ម្នាក់​យ៉ាង​ស្រស់។ ប៉ុន្តែ​ក្រោយមក​ក៏ឈានដល់ការ​លះលែង​ផ្តាច់​សង្វាក់​ជាប្តី-ប្រពន្ធ​យ៉ាងភ្ញាក់ផ្អើល៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣០ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម