Connect with us

កីឡា

ប្រមុខដឹកនាំឥណ្ឌាប្រកាសត្រៀមធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក-ប៉ារ៉ាឡាំពិក២០៣៦

បានផុស

នៅ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអះអាងពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បីធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣៦។

កាលពីដើមខែនេះ លោក Modi បានបញ្ជាក់ពីការចាប់អារម្មណ៍របស់ឥណ្ឌាក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិក​ ក្នុងការ​ថ្លែង​សុន្ទរកថា​​បើកកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ​នៅទីក្រុងប៉ុមបៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Modi បាននិយាយថា ៖«រឿងកីឡាជោគជ័យរបស់ប្រទេសឥណ្ឌាមិនខុសពីរឿងជោគជ័យរួមរបស់ប្រទេសនោះទេ។ ឥណ្ឌាកំពុងបង្កើតកំណត់ត្រាថ្មី និងឈានទៅមុខក្នុងគ្រប់វិស័យ ហើយនេះអាចត្រូវបានគេមើលឃើញពីសមិទ្ធផលក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ»។

«ឥណ្ឌា ត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឆ្នាំ២០៣៦។ នៅឆ្នាំ២០៣៦ ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏សំខាន់មួយ ហើយនឹងមានវណ្ណៈកណ្តាលដ៏ធំនៅក្នុងប្រទេស។ នោះហើយជាមូលហេតុដែលកីឡាអូឡាំពិកក៏នឹងកាន់តែងាយស្រួលសម្រាប់ពួកយើងនៅពេលនោះ»។ លោក Modi បានបន្ថែម។

យោងតាម The Week លោក Modi ក៏បាននិយាយ​ដែរថា ប្រទេសឥណ្ឌា “ត្រៀមខ្លួនជាស្រេចក្នុងការរៀបចំកីឡាអូឡាំពិកយុវជននៅឆ្នាំ២០៣០”។

លោក Modi បានប្រើសុន្ទរកថារបស់លោក​នៅកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិក​អន្តរជាតិ ក្នុងខែនេះដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនរដូវក្តៅបន្ទាប់ ដោយទីក្រុង Dakar មានសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៦។

យ៉ាងហោចណាស់មានប្រទេសចំនួន១០ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣៦៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម