វប្បធម៌ ជំនឿ
សិល្បករបុរាណត្រៀមរួចរាល់សម្រាប់បុណ្យវប្បធម៌នៅថ្ងៃស្អែក
សិល្បករបុរាណបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បុណ្យវប្បធម៌នៅថ្ងៃទី ២៨ ខែតុលា ស្អែកនេះ។
យុវតី ស្ងួនកវី សេរីរត្ន័ ជាអ្នករៀបចំក្រុមការងារតាំងឧបករណ៍ពិណ និងតន្ត្រីបុរាណខ្មែរ និងការសម្តែងវង់ភ្លេងពិណពាទ្យបានធ្វើការហាត់សមចំនួន១ដងរួចមកហើយ ដោយបានបញ្ចូលជាមួយឧបករណ៌ចាប៉ីដងវែងផងដែរ។

កញ្ញាបានឱ្យដឹងថា ចំពោះការហាត់សមមានការលំបាកបន្តិច ដោយសារតែឧបករណ៍ចាប៉ីពិបាកក្នុងការបញ្ចូលគ្នារវាងវង់ពិណពាទ្យ ដោយឧបករណ៍ចាប៉ីមានសំឡេងខ្សោយ បូករួមទាំងលេង និងច្រៀងក្នុងពេលតែមួយផង។ ប៉ុន្តែមិនជាថ្វីទេ ការហាត់សមរបស់ក្រុមខ្លួនបានដំណើរការយ៉ាងរលូន។
អ្នកគ្រូ សំ សត្យា មកពីសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ព្រឹទ្ធបុរសរងផ្នែកមហាវិទ្យាល័យសិល្បៈនីតិសាស្ត្រប្រាប់ថា អ្នកគ្រូបានជ្រើសរើសរបាំលក្សីបុទុម ដើម្បីចូលរួមនៅក្នុងកម្មវិធី មហោស្រពនេះ។

អ្នកគ្រូ សំ សត្យាបន្តថា៖ «ខ្ញុំជ្រើសរើសសំណួរទី៣ មកដល់ពេលនេះ ពួកយើងខ្ញុំកំពុងតែត្រៀមលក្ខណៈដើម្បីហាត់នៅថ្ងៃទី២៧ ចាប់ពីម៉ោង៥ ទៅប្រហែលជាយើងត្រូវហាត់សមរហូតដល់ ម៉ោង៨ ឬ៩យប់ ដោយសារនិស្សិតមួយចំនួនគាត់រៀននៅសាលាមធ្យម អញ្ចឹងនៅសាលាមធ្យមគាត់មានបេសសកកម្មមួយ គាត់ហាត់ដើម្បីថ្ងៃខួបទី៧០ ៩ វិច្ឆិកាហ្នឹង»។
សូមជំរាបថា “បុណ្យវប្បធម៌” នឹងមាន ពិព័រណ៍អំពីវប្បធម៌កម្ពុជា ប្រចាំឆ្នាំ២០២៣ ក្នុងគោលបំណង លើកតម្កើងវប្បធម៌ អរិយធម៌ខ្មែរ ឱ្យទូលំទូលាយ ផ្សព្វផ្សាយពីភាពអស្ចារ្យរបស់ខ្មែរទៅកាន់ពិភពលោក ពិសេសចង់ឱ្យអ្នកចូលរួម ទទួលបាននូវបទពិសោធន៍ទាក់ទងទៅនឹងវប្បធម៌ខ្មែរ។

“បុណ្យវប្បធម៌” នឹងប្រព្រឹត្តឡើង ពីម៉ោង ៩ព្រឹក ដល់ ៩យប់ នៅថ្ងៃសៅរ៍ អាទិត្យ ទី២៨ ២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនៅ Friend Future Factory (F3) វិថីព្រះអង្គអេង ផ្លូវលេខ១៣ ខាងជើងសារមន្ទីរជាតិ៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?