Connect with us

ព័ត៌មានជាតិ

ក្បាលដី ជាង ៧០០ កន្លែង នៅឃុំប៉ាក់ខ្លង បានកំណត់វិនិច្ឆ័យរួចរាល់ តែតម្រូវឲ្យមានការពិនិត្យពីម្ចាស់កម្មសិទ្ធិ

បានផុស

នៅ

មន្ត្រី​ជំនាញ បាន​កំណត់​វិនិច្ឆ័យ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ភូមិ ២ និង​ភូមិ ៣ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា រួច​រាល់​ហើយ ប៉ុន្តែ​តម្រូវ​ឲ្យ​ពលរដ្ឋ​ម្ចាស់​កម្មសិទ្ធិ​មក​ផ្ទៀងផ្ទាត់​ទិន្នន័យ​លម្អិត​រយៈពេល ១៥ ថ្ងៃ មុន​នឹង​ចេញ​ប្លង់​ជា​ផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង ប៊ុណ្ណា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កោះកុង បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី ២៧ ខែ​តុលា ឆ្នាំ ២០២៣ នេះ​ថា វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ដំណាក់កាល​ទី ៥) ដែល​ត្រៀម​ចេញ​ចែក​ជូន​ពលរដ្ឋ​រស់នៅ​ភូមិ ២ និង​ភូមិ មាន​ក្បាលដី​សរុប​ចំនួន ៧៦៦ ក្បាលដី។

លោក ហ៊ាង ប៊ុណ្ណា បន្ថែម​ថា ភូមិ ២ មាន​ក្បាលដី​សរុប​ចំនួន ៥៤៨ ក្បាល ក្នុង​នោះ​ក្បាលដី​មាន​ទិន្នន័យ​ចំនួន ៣៨៣ ក្បាល​ដី និង​គ្មាន​ទិន្នន័យ ចំនួន ១៦៥ ក្បាលដី និង​ភូមិ ៣ ក្បាលដី​សរុប​ចំនួន ២១៨ ក្បាលដី ក្នុង​នោះ​ក្បាលដី​មាន​ទិន្នន័យ​ចំនួន ១៨៩ ក្បាល​ដី និង​ក្បាលដី​គ្មាន​ទិន្នន័យ​ចំនួន ២៩ ក្បាលដី។

ទោះបីជា​បែបនេះ​ក្តី មន្ត្រី​ជំនាញ សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​អចលនវត្ថុ​នីមួយៗ អញ្ជើញ​មក​ពិនិត្យ​ទិន្នន័យ​ដីធ្លី​របស់​ខ្លួន​ឲ្យ​លម្អិត មុននឹង​ចេញ​បណ្ណ​សម្គាល់​នៅ​ថ្ងៃមុខ។ ករណី​ខុស​ឈ្មោះ ខុស​ទំហំ​ទីតាំង​ដី ឬ​វាស់វែង​ជាន់​ព្រំប្រទល់​គ្នា ពលរដ្ឋ​តវ៉ា​សុំ​ឲ្យ​កែតម្រូវ​បាន​ឡើងវិញ កុំ​ចាំ​ចេញ​ប្លង់​មក​កែតម្រូវ​នាំ​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន។

ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​កំណត់​វិនិច្ឆ័យ​ដីធ្លី​រយៈពេល ១៥ ថ្ងៃ លោក សុខ សុទ្ធី អភិបាល​រង​ខេត្ត​កោះកុង ថ្លែង​ថា រដ្ឋបាល​ខេត្ត និង​មន្ទីរ​ជំនាញ បាន​ប្រឹងប្រែង​លើ​ការ​កំណត់​វិនិច្ឆ័យ និង​ចេញ​បណ្ណ​សម្គាល់​អចលនវត្ថុ​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យ​បាន ១០០ ភាគរយ។

ការ​បង្កើន​ដោះស្រាយ​ការងារ​វាស់វែង​វិនិច្ឆ័យ និង​ចេញ​បណ្ណ​សម្គាល់​ដីធ្លី​នេះ ធ្វើឡើង​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ ខណៈ​រស់នៅ​អាស្រ័យ​លើ និង​ធ្វើ​អាជីវកម្ម​ដោយ​ស្របច្បាប់ ចៀសវាង​មាន​ការ​រំលោភបំពាន​ពី​បុគ្គល​ណា​ម្នាក់។

លោក សុខ សុទ្ធី ក៏​សំណូមពរ​ដល់​ពលរដ្ឋ​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ទាំងនេះ ត្រូវ​ធ្វើ​យ៉ាងណា​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ គ្រប់​នីតិវិធី​អនុវត្ត​ដំណាក់កាល​ទី ៤ រហូតដល់​ដំណាក់កាល​ចេញ​បណ្ណ​សម្គាល់​កម្មសិទ្ធិ​បាន​ដោយ​រលូន។ ទៀតសោត នៅ​ពេល​ទទួល​បាន​បណ្ណ​សម្គាល់​អចលនវត្ថុ​ហើយ ត្រូវ​រៀបចំ​ទុកដាក់​ឲ្យ​មាន​សុវត្ថិភាព​ល្អ ចៀសវាង​បាត់​ខូច ឬ​ដាក់​បញ្ចាំ​ធនាគារ​ជាដើម។

ការ​បិទ​ផ្សាយ​អំពី​តំបន់​វិនិច្ឆ័យ​ដីធ្លី​រួចរាល់​ហើយ​នេះ មាន​សារៈសំខាន់ ក្នុង​ន័យ​មន្ត្រី​អាច​ជួយ​កែលំអ​ឲ្យ​ជា​ទិន្នន័យ​ពិត និង​ត្រឹមត្រូវ​ដែល​ឈានទៅដល់​ការកសាង​ប្លង់​សុរិយោដី និង​សៀវភៅ​គោល​បញ្ជី​ក្បាលដី​សុក្រឹត និង​ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណ​កម្មសិទ្ធិ​) រក្សា​បាន​នូវ​ប្រយោជន៍​ឯកជន និង​រដ្ឋ​ក្នុង​ការ​បញ្ចប់​វិវាទ​ដីធ្លី៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

ខេត្តឈៀងម៉ៃ ប្រទេសថៃ កើតរញ្ជួយដី កម្រិតស្រាល

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាចុងខែតុលា ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងដល់យុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

WHO រកឃើញជំងឺអាសន្នរោគនៅ​លីបង់ និង​​បារម្ភ​អំពី​ការរីករាលដាលខ្ពស់ណាស់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រលានយន្តហោះសៀមរាបអង្គរ បញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ ដល់ក្រុមហ៊ុនអាកាសចរណ៍ និងជើងហោះហើរថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

របរអ្វីក៏មិនកាក់កប! តា ចេក ធ្លាក់ខ្លួនអង្គុយលក់ខ្យងនិងបន្លែតាមចិញ្ចើមផ្លូវ ដើម្បីក្រពះ

Sokha Hotels

ព័ត៌មានពេញនិយម