Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកភ័យថា សង្គ្រាមនៅមជ្ឈិមបូព៌ា នឹងផ្ទុះកាន់តែធំ ក្រោយយន្តហោះចម្បាំងអាមេរិក វាយប្រហារទីតាំងអ៊ីរ៉ង់ នៅស៊ីរី

បានផុស

នៅ

ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក លើទីតាំងដែលគ្រប់គ្រងដោយអ៊ីរ៉ង់ចំនួនពីរ នៅភាគខាងកើតប្រទេសស៊ីរី បានបង្កឲ្យមានការភ័យខ្លាចជាសកលថា តំបន់មជ្ឈិមបូព៌ាទាំងមូលអាចធ្លាក់ចូលទៅក្នុងជម្លោះដ៏ហិង្សា ខណៈស្ថានភាពបច្ចុប្បន្ន ហាក់ដូចជាគ្រាប់បែកដែលហៀបនឹងផ្ទុះអ៊ីចឹង។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណ បានបញ្ជូនយន្តហោះចម្បាំង F-16 ពីរគ្រឿង ដើម្បីវាយប្រហារឃ្លាំងអាវុធ និងរោងចក្រគ្រាប់រំសេវនៅជិតតំបន់ Abu Kamal ខណៈទីតាំងទាំងពីរនេះ ត្រូវបានគេអះអាងថា គ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណគូសបញ្ជាក់ថា ការវាយប្រហារនេះ គឺមិនជាប់ពាក់ព័ន្ធនឹងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់ទេ ប៉ុន្តែវាបានកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានថា សហរដ្ឋអាមេរិក នឹងមិនរួចខ្លួនឡើយ ប្រសិនបើអ៊ីស្រាអែលនៅតែបន្តវាយប្រហារក្រុមហាម៉ាស់។

(រូបថត៖ AP)

បន្ទាប់ពីការវាយប្រហារនៅស៊ីរី អតីតទីប្រឹក្សាសេតវិមានលោក Ben Rhodes ដែលធ្លាប់ធ្វើការយ៉ាងជិតស្និទ្ធជាមួយអតីតប្រធានាធិបតី Barack Obama លើគោលនយោបាយមជ្ឈិមបូព៌ា ក្នុងអំឡុងពេលកាន់តំណែង បានព្រមានថា ឥឡូវនេះ តំបន់មជ្ឈិមបូព៌ាគឺជា “ធុងរំសេវ” ដែលរង់ចាំគេមកអុជបញ្ឆេះ។

លោក​​និយាយ​ថា “​ធុងរំសេវនឹងផ្ទុះនៅកន្លែងណាមួយ វាអាចជាស៊ីរី លីបង់ អ៊ីរ៉ាក់និងយេម៉ែន។ វាមានហានិភ័យច្រើននៅទីនេះ និងទូទាំងតំបន់”។

(រូបថត៖ AFP)

ការព្រមានរបស់លោក Rhodes ក៏កើតឡើងផងដែរ បន្ទាប់ពីលោក Tor Wennesland អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា និយាយថា ការកើនឡើងនៃអំពើហិង្សា អាចផ្លាស់ប្តូរគន្លងនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនភ្លាមៗ ហើយអូសទាញតំបន់មជ្ឈិមបូព៌ាទាំងមូលទៅជាមួយ។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីសប្តាហ៍មុនថា “ព្រឹត្តិការណ៍កាលពីថ្ងៃមុន បង្កឲ្យមានភាពសោកសង្រេង។ ហានិភ័យនៃការរីកធំជម្លោះនេះ គឺពិតប្រាកដ និងគ្រោះថ្នាក់ខ្លាំងណាស់”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីរ៉ង់ ព្រមានថា អាមេរិក នឹងមិនរួចខ្លួនឡើយ បើអ៊ីស្រាអែល ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅ ប៉ាឡេស្ទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម