KPT+
ស្វែងយល់ពីលោហធាតុដ៏មានតម្លៃ ប្លាទីន
ប្លាទីនមានតម្លៃទាបជាងមាស តែពេញនិយមជាង មិនថានៅអាស៊ីយើង ឬពិភពលោកទាំងមូល ភាគច្រើនប្លាទីនត្រូវបានមើលឃើញប្រណីត រឹងមាំនិងសក្ដិសមជាអល្លង្ការជាប់រាងកាយជាងមាសទឹកដប់។
ប៉ុន្តែ តើអ្នកអាន បានដឹងអ្វីខ្លះអំពីប្លាទីន?
តោះ! មកស្វែងយល់ជាមួយកម្ពុជាថ្មី!
-ប្លាទីនជាធាតុគីមីដែលមាននិមិត្តសញ្ញា Pt និងលេខអាតូម ៧៨ ។
-ជាឈ្មោះយកមកពីពាក្យអេស្ប៉ាញ ‘platina’ ដែលមានន័យថា “ប្រាក់តិចតួច” ។

-ត្បិតតែប្លាទីនពិបាកបំលែងបន្តិច តែអាចផែបាន។ ជាលោហៈមានពណ៌ស-ប្រផេះភ្លឺចាំង។ ផ្លាទីនជាលោហធាតុដ៏កម្រនិងត្រូវបានគេចាត់ទុកជាវត្ថុមានតម្លៃមួយ។
-ប្លាទីនត្រូវបានលើកឡើងដំបូងនៅក្នុងសំណេររបស់អ្នកប្រាជ្ញអ៊ីតាលីលោក Julius Caesar Scaliger ក្នុងឆ្នាំ ១៥៥៧។ លោកបានពិពណ៌នាអំពីផ្លាទីនថា វាជាលោហៈដ៏ថ្លៃមួយ មិនទាន់មានអ្នកស្គាល់ និងត្រូវបានគេរកឃើញនៅជិតប្រទេសម៉ិកស៊ិក។ លោហៈនេះគ្មានភ្លើងឬវត្ថុបុរាណណាមួយរបស់អេស៉្បាញអាចរំលាយបាននៅឡើយ។
-ប្លាទីនរលាយនៅកម្ដៅ ១,៧៦៨.៤ អង្សាសេ និងពុះនៅកម្រិត ៣,៨២៥ អង្សាសេ។
-ស្រទាប់រ៉ែផ្លាទីនកម្រនិងពិបាករកណាស់! ក្នុងនោះ ៨០% នៃរ៉ែផ្លាទីនពិភពលោកបានមកពីអាហ្វ្រិកខាងត្បូង និងមួយចំនួនទៀតត្រូវបានគេជីកយកពីភ្នំអ៊ុយរ៉ាល់ ប្រទេសរុស្ស៊ី។
-ផ្លាទីនជិតពាក់កណ្តាលត្រូវបានប្រើដើម្បីបំលែងកាតាលីករ ដែលជាឧបករណ៍គ្រប់គ្រងការបំភាយយានយន្តដែលមានគ្រោះថ្នាក់។

– ប្លាទីនធន់ទៅនឹងការពុកផុយ ច្រែះ ក៏ដូចជាកម្មរស្មីព្រះអាទិត្យ។ វាត្រូវាបានគេប្រើច្នៃធ្វើជាគ្រឿងអលង្ការច្រើនបំផុតទី ២ បន្ទាប់ពីមាស។
-យីហោរនាឡិកាល្បីៗដូចជា Vacheron Constantin, Patek Philippe និង Rolex សុទ្ធតែប្រើផ្លាទីនសម្រាប់ផលិតស៊េរីនាឡិការបស់ខ្លួន។
-ដោយសារប្លាទីនជាលោហៈកម្រ វាត្រូវបានគេផ្សារភ្ជាប់ជាមួយទ្រព្យសម្បត្តិ តម្លៃ និងវិស័យពាណិជ្ជកម្ម។ ក្នុងនោះផ្លាទីនក៏ត្រូវបានប្រើជាពានរង្វាន់ផងដែរ។ ពានរង្វាន់ផ្លាទីនជាញឹកញាប់ប្រើប្រគល់ឲ្យការលក់អាល់ប៊ុមចម្រៀងដែលវាមានតម្លៃជាង ពានរង្វាន់មាស ពានរង្វាន់ប្រាក់ និងពានរង្វាន់សំរិទ្ធ ប៉ុន្តែទាបជាង ពានរង្វាន់ពេជ្រ ។
-ប្លាទីនត្រូវបានប្រើក្នុងផ្នែកផ្សេងទៀតរួមមាន ឧបករណ៍ចាប់សញ្ញាអុកស៊ីសែន ឌុយតភ្លើង ស្លាបចក្រយានយន្ត និងស្រោបធ្មេញជាដើម។
-នៅក្នុងអាចម៍ផ្កាយនិងនៅលើព្រះចន្ទមានភាគរយផ្លាទីនខ្ពស់ជាងនៅលើផែនដី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Science Kids
ចុចអាន៖សញ្ញាទាំង ៧ ដែលអ្នកកំពុងដើរតាមគន្លងរបស់មហាសេដ្ឋី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ