Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ករណីសិស្សជាប់និទ្ទេស A, B, Cចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិនៅមិនទាន់សម្រេចជាផ្លូវការទេ

បានផុស

នៅ

លោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា ករណីសិស្សជាប់និទ្ទេស A, B, Cចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិគ្រាន់តែជាគោលការណ៍នោះទេ ពោលគឺនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៍មាននៅរសៀលថ្ងៃទី២៧ ខែតុលា នៅទីស្តីការក្រសួង  លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា«ជាគោលការណ៍យើងចង់ឱ្យសិស្សជាប់និទ្ទេស A, B, Cក្លាយជាគ្រូ។អីចឹងនេះគឺជាគោលការណ៍រួមដែលក្រសួងបានដាក់ចេញក៏ប៉ុន្តែយើងដឹងហើយថាស្ថិតនៅភាពជាក់ស្តែងអាចថាសិស្សខ្លះគាត់ចង់ធ្វើជាគ្រូខ្មែរឬគ្រូគណិតវិទ្យាឧទាហរណ៍គាត់អាចខ្សោយមុខវិជ្ជាគីមី តែពូកែគណិតវិទ្យា អីចឹងគាត់អាចដាក់ពាក្យប្រឡងក្លាយខ្លួនទៅជាគ្រូគណិតវិទ្យា។ជារួមជាគោលការណ៍ក្រសួងចង់ឱ្យសិស្សដែលពូកែហ្នឹងចូលធ្វើគ្រូ»។

លោក បានសង្កត់ធ្ងន់ថា«ដោយឡែកការកំណត់ថាឱ្យសិស្សនិទ្ទេស A, B, Cជាប់ជាស្វ័យប្រវត្តិយើងមិនទាន់មានការសម្រេចជាផ្លូវការទេវាគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។

ជាគោលករណ៍របស់រាជរដ្ឋាភិបាលគឺចង់ឱ្យមានការប្រឡងដើម្បីឱ្យសិស្សហ្នឹងបង្ហាញពីសមត្ថភាពខ្លួនឯងអាចធានាបានថាពេលប្រឡងបាក់ឌុបរាងធ្លាក់ពិន្ទុបន្តិចប៉ុន្តែពេលខំរៀនបន្តពេលទៅប្រឡងគ្រូអាចទទួលបានពិន្ទុល្អជាងដោយសារការប្រឡងគ្រូខុសពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាចបាននិទ្ទេសA, B, Cមានចំនួនច្រើនតែប្រឡងចូលគ្រូគឺប្រឡងតាមបែបប្រណាំងប្រជែងនរណាបានពិន្ទុខ្ពស់ជាងនិងជាប់»។

បើយោងតាមឯកសារស្តីពីការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំយុវជន និងកីឡាសម្រាប់ឆ្នាំ ២០២៣-២០២៨ដែលចេញផ្សាយនៅក្នុងខែសីហា ឆ្នាំ២០២៣របស់ក្រសួងអប់រំបានកំណត់កូតាសម្រាប់ “សិស្សនិទ្ទេស A, B, C ដើម្បីជ្រើសរើសចូលធ្វើគ្រូបង្រៀន” ដោយឆ្លងកាត់ការវាយ តម្លៃទៅតាមលក្ខណៈវិនិច្ឆ័យដែលនឹងបានកំណត់ (អាចជ្រើសរើសផ្អែកតាមលំដាប់ពិន្ទុពេលប្រឡង) ។ ដោយឡែក កូតានៅសល់សម្រាប់បេក្ខជនផ្សេងទៀត ដោយត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូច ធម្មតា ដែលនឹងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្ដីការគណៈ រដ្ឋមន្ត្រី៕

អត្ថបទដោយ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម