ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ បង្ហាញពីសក្តានុពលសេដ្ឋកិច្ចខេត្តព្រះសីហនុ ទៅកាន់មន្ត្រីជាន់ខ្ពស់វៀតណាម
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី២៦ តុលា លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឡើងអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម ផែនការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ព្រមទាំងកិច្ចសហប្រតិបត្តិការមួយចំនួនដែលរដ្ឋបាលខេត្តកំពុងអនុវត្ត ទៅកាន់លោក Do Hung Viet ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញឆន្ទៈខិតខំធ្វើយ៉ាងណាបង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន, ប្រទេសនិងប្រទេស ឱ្យកាន់តែជិតស្និតបន្ថែមទៀត។
ទន្ទឹមនេះ គណៈប្រតិភូក៏បានទៅទស្សនាទីតាំងសំខាន់ៗមួយចំនួននៃខេត្តព្រះសីហនុមានដូចជា៖ រូបសំណាកព្រះថោងនាងនាគ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងសក្តានុពលរបស់ខេត្តក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគជាដើមផងដែរ។

សូមបញ្ជាក់ថា គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូវៀតណាមមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី៨ ដែលឆ្នាំនេះខេត្តព្រះសីហនុត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។
លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា នេះជាកិតិ្តយសមួយសម្រាប់ខេត្តព្រះសីហនុ ដែលគណៈកម្មាធិការបានជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាទីតាំងនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ