កីឡា
Pep Muñoz ប្រាប់ថា ស្គាល់ច្បាស់ពីទម្រង់ងលេងរបស់បឹងកេត
ជំនួបរវាងក្លិបព្រះខ័នរាជស្វាយរៀង និងម្ចាស់ផ្ទះ បឹងកេត វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នឹងក្លាយជាការប្រកួតគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្ររបស់ក្រុមទាំងពីរ។
ក្នុងសនី្នសីទសារព័ត៌មានមុនការប្រកួតលោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបាននិយាយថា ៖«ខ្ញុំបានមើលការប្រកួតរបស់បឹងកេតជាច្រើនលើក។ ខ្ញុំគិតថា ពួកគេជាក្រុមមួយដ៏ល្អក្នុងលីគ។ ខ្ញុំចូលចិត្តមើលរបៀបលេងរបស់បឹងកេត។ ខ្ញុំបានចាប់អារម្មណ៍ពួកគេតាំងពីដំបូងមកម្ល៉េះ។ ខ្ញុំគិតថា កាប្រកួតល្ងាចនេះជាជំនួបដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ ដោយសារប្រកួតនេះក្រុមទាំង២គឺជាក្រុមចូលចិត្តគ្រប់គ្រងបាល់ដូចគ្នា ជាពិសេសការសម្រុកដើម្បីរកគ្រាប់បាល់»។
ព្រះខ័នរាជាស្វាយរៀងធ្វើបានយ៉ាងល្អក្នុង៨ប្រកួតនៃកំពូលកម្ពុជារដូវកាលនេះ។ ជំនួបសប្ដាហ៍ទី៩គឺជាការប្រកួតដែលមិនងាយស្រួលសម្រាប់ក្លិបព្រះខ័នរាជស្វាយរៀង។
លោក Pep Muñoz បន្ថែមថា៖«នេះជាការប្រកួតដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងហើយនេះជាការប្រកួតមួយដែលខ្ញុំទន្ទឹងរងចាំពីព្រោះក្រុមបឹងកេតជាក្រុមមួយដែលចូលចិត្តគ្រប់គ្រងបាល់ហើតរក្សាបាល់ច្រើននិងជាក្រុមមួយដែលរៀបចំបានល្អ។ សម្រាប់ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ហើយដែរចំពោះការប្រកួតល្ងាចនេះ»៕
ប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ក្លិបទាំង២៖
-ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បឹងកេត ១-១ ព្រះខ័នរាជស្វាយរៀង
-ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ព្រះខ័នរាងស្វាយរៀង ៤-០ បឹងកេត
-ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២២ បឹងកេត ០-១ ព្រះខ័នរាជស្វាយរៀង
-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ព្រះខ័នរាជស្វាយរៀង ២-២ បឹងកេត
-ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បឹងកេត ២-១ ព្រះខ័នរាជស្វាយរៀង
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា