ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរ ៥ ប្រទេស កម្រធ្វើដំណើរមកទស្សនាប្រទេសថៃ
ទិន្នន័យខាងក្រោមនេះ បានមកពីខាងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងកីឡារបស់ប្រទេសថៃផ្ទាល់តែម្ដង ដោយបានចេញរបាយការណ៍ពីខែមករា ដល់ខែសីហាឆ្នាំ ២០២៣។
ក្នុងនោះផងដែរ ក្រសួងទេសចរណ៍បានបញ្ចាក់ថា ក្នុងឆ្នាំ២០២៣នេះមានភ្ញៀវទេសចរ៥ប្រទេសប៉ុណ្ណោះ ដែលកម្រឬអាចថាមិនសូវជាធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃឡើយ។
១ កូរ៉េខាងជើង (North Korea)
ចំនួនភ្ញៀវទេសចរចូលទៅក្នុងប្រទេសថៃមានត្រឹមតែ ៤នាក់ប៉ុណ្ណោះ! ហើយខែដែលមានអ្នកទេសចរកូរ៉េខាងជើងច្រើនជាងគេ ខែសីហាមានចំនួន១០នាក់ និងតិចបំផុតក្នុងខែមីនា ១ នាក់ សម្រាប់រយៈពេល ៦ ខែដែលនៅសល់មិនមានអ្នកទេសចរសូម្បីតែម្នាក់។
២ ស៊ីប (Cyprus)
ចំនួនភ្ញៀវទេសចរចូលមកប្រទេសថៃមានចំនួន ១ ៩៣២នាក់ ខែដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺខែសីហា ៥១១នាក់។ តិចបំផុតគឺនៅក្នុងខែឧសភា ដោយមានភ្ញៀវទេសចរណ៍ចំនួន ១៣៨ នាក់ចូលមក។
៣ លីបង់ (Lebanon)
ចំនួនភ្ញៀវទេសចរចូលមកប្រទេសថៃ ២ ១៧១នាក់ ច្រើនបំផុតបានមកក្នុងខែកក្កដាចំនួន ៣៣២ នាក់។ ចំនួនទាបបំផុតក្នុងខែមករាគឺ ១៦៩នាក់។
៤ អ៊ីរ៉ាក់ (Iraq)
ចំនួនភ្ញៀវទេសចរចូលទៅក្នុងប្រទេសថៃ ២៣៣២នាក់ មានភ្ញៀវច្រើនជាងគេមកក្នុងខែសីហា គឺ ៤០៥នាក់ ហើយតិចជាងគេក្នុងខែមេសា មានចំនួន ២២២នាក់។
៥ អ៊ុយរូហ្គាយ (Uruguay)
ចំនួនភ្ញៀវទេសចរចូលទៅក្នុងប្រទេសថៃ ២ ៤៨៥នាក់ ខែដែលមកច្រើនជាងគេ គឺខែមេសា មានចំនួន ៨១៥ នាក់។ចំនួនទាបបំផុតក្នុងខែសីហាគឺ ៤៨នាក់។
ទោះយ៉ាងណា ត្បិតថាមាន៥ប្រទេសនេះធ្វើដំណើរមកកាន់ប្រទេសថៃតិចក៏ពិតមែន! ប៉ុន្តែក្នុងមួយឆ្នាំៗថៃនៅតែទទួលបានភ្ញៀវទេសចរច្រើនបំផុតសម្រាប់ប្រទេសពួកគេ។ បើទោះបីជាធ្លាប់មានឧប្បត្តិហេតុបាញ់ប្រហារនៅផ្សារទំនើប Paragon យ៉ាងណាក្ដី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖(20+) Facebook
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៤ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ