Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានលោកខាងលិចថា លោក ពូទីន បាត់បង់ជីវិត ដោយសារគាំងបេះដូង

បានផុស

នៅ

វិមានក្រឹមឡាំងបានចេញមកទាត់ចោលចំពោះប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលកំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមម្ដងទៀតអំពីស្ថានភាពសុខភាពទ្រុឌទ្រោមរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជាពិសេសពួកគេថែមទាំងបានចុះផ្សាយបំផ្លើសថា លោក ពូទីន បាត់បង់ជីវិតទៀតផង ខណៈប្រភពដែលបង្កើតពាក្យចចាមអារ៉ាមទាំងនេះគឺជាឆានែល Telegram អនាមិក មានទំនាក់ទំនងជាមួយលោក Valery Solovey ជាអ្នកទ្រឹស្តីសមគំនិតដ៏ល្បីល្បាញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិមានក្រឹមឡាំងតែងតែទាត់ចោលនូវសេចក្តីថ្លែងការណ៍បែបនេះថាជា “រឿងមិនពិត” ព្រោះថា លោក ពូទីន ហាក់ដូចជាស្ថិតក្នុងស្ថានភាពល្អមែនទែន ។ ជាងនេះទៅទៀត គ្មាននរណាម្នាក់អាចរកឃើញព័ស្តុតាងណាមួយដែលថា សុខភាពរបស់ប្រធានាធិបតីរូបនេះស្ថិតក្នុងគ្រោះថ្នាក់នោះទេ ។ ទន្ទឹមនឹងនេះដែរ ដោយសាររឿងអាស្រូវលេចឮពី “ព័ត៌មានខាងក្នុង” នៅតែបន្តរីករាលដាល ទើបមានប្រភពផ្សេងៗនិយាយមិនអាចជឿទុកចិត្តបានបែបនេះ ។

កាលពីថ្ងៃសុក្រ កាសែត Daily Mail បានចុះផ្សាយអត្ថបទមួយដែលដាក់ចំណងជើងពីរឿងអាស្រូវមួយនេះថា “លោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់ស្លាប់ទេ៖ វិមានក្រឹមឡាំងបានចេញការបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានដែលចុះផ្សាយថា មេដឹកនាំរុស្ស៊ីវ័យ ៧១ ឆ្នាំ បានបាត់បង់ជីវិតនៅវិមានដ៏ប្រណិតរបស់គាត់ឈ្មោះ Valdai ដោយសារតែគាំងបេះដូង ចំពេលមាន “រដ្ឋប្រហារ” កំពុងផ្ទុះឡើងនៅទីក្រុងមូស្គូ” ។

ដោយដកស្រង់ប្រភពចេញពីបណ្ដាញ Telegram អនាមិកដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ពូទីន នេះទៀតសោត, កាសែត Daily Mail ចុះផ្សាយទៀតថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RIA Novosti ថា របាយការណ៍នេះគឺជាព័ត៌មានមិនសមហេតុផលទាល់តែសោះ ។

លោក Peskov បានលើកឡើងថា ការចុះផ្សាយព័ត៌មានក្លែងក្លាយបែបនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច គឺជាការទាក់ទាញផលប្រយោជន៍ប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជាមិនសមហេតុសមផលសម្រាប់វិជ្ជាជីវៈសារព័ត៌មាននោះទេ ហើយវាគ្មានមូលដ្ឋានច្បាស់លាស់ឡើយដែលពួកគេបានដាក់ពាក្យចចាមអារ៉ាមបែបនេះ ។

ស្របពេលជាមួយគ្នានេះ កាសែត The Mirror ក៏បានចុះផ្សាយស្រដៀងគ្នាទៅនឹងកាសែត Daily Mail ផងដែរថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានគាំងបេះដូង ហើយកំពុងត្រូវសង្គ្រោះបន្ទាន់ ខណៈរឿង​នេះ​ក៏​បាន​លេច​ចេញ​នៅ​ក្នុង​ការចុះ​ផ្សាយលើសារព័ត៌មានធំៗ​ផ្សេង​ទៀត​ដូច​ជា Daily Express និង Sky News Australia ជាដើម ។

គួរបញ្ជាក់ថា សារព័ត៌មានទាំងនោះបានចុះផ្សាយស្រដៀងៗគ្នាថា “ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាន​ទទួល​មរណភាពកាលពីយប់ថ្ងៃព្រហស្បតិ៍​នៅ​វិមាន Valdai ហើយនៅម៉ោង ៨ និង ៤២ នាទីយប់ ក្រុមគ្រូពេទ្យបានបញ្ឈប់ការជួយសង្គ្រោះ ហើយប្រកាសថា លោក ពូទីន ស្លាប់ហើយ ។ ឥឡូវនេះគ្រូពេទ្យស្ថិតនៅក្នុងបន្ទប់ជាមួយនឹងសាកសពលោក ពូទីន ហើយអមដោយការការពារទ្វេដងពីទីភ្នាក់ងារសន្តិសុខរបស់ប្រធានាធិបតី ប៉ុន្តែទាំងអស់គ្នាសុទ្ធតែជា “ព័ត៌មានក្លែងក្លាយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ទីបំផុត កូនស្រីលោក ថាក់ស៊ីន កាន់តំណែងកំពូលមួយក្នុងបក្សភឿថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣០ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម