Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះបាតុកម្មកាន់តែខ្លាំងក្នុងទីក្រុង យ៉ាំងហ្គោន ខណៈអ៊ីនធឺណិតត្រូវកាត់ផ្តាច់ទាំងស្រុង

បានផុស

នៅ

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាក្នុងទីក្រុង យ៉ាំងហ្គោន របស់ប្រទេសមីយ៉ាន់ម៉ាដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែក “មេដឹកនាំផ្តាច់ការយោធាចាញ់ ចាញ់, លទ្ធិប្រជាធិបតេយ្យ ឈ្នះ ឈ្នះ” នៅក្នុងបាតុកម្មទ្រង់ទ្រាយធំបំផុតចាប់តាំងពីកងទ័ពដណ្តើមយកអំណាច។

ពួកគេបានអំពាវនាវឲ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជីនិងអ្នកផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយកងទ័ព។

ការតវ៉ានេះបានកើតឡើង បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់យោធាដើម្បីបញ្ឈប់ការប្រមូលផ្តុំរបស់ប្រជាជន ដោយបិទបណ្តាញសង្គមក៏ដោយ។

កាលពីយប់ថ្ងៃសុក្រ ក្រុមហ៊ុន Telenor ដែលជាអ្នកផ្តល់សេវាអ៊ីនធឺណិតដ៏សំខាន់មួយរបស់ប្រទេសនេះបានបញ្ជាក់ថា ខ្លួនត្រូវបានគេបញ្ជាឲ្យបិទការចូលទៅកាន់គេហទំព័រចំនួនពីររហូតដល់មានការជូនដំណឹងបន្ថែមទៀត។

មេដឹកនាំធ្វើរដ្ឋប្រហារបានបិទ Facebook កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទថា បង្កអស្ថិរភាព។ ហើយនៅថ្ងៃសៅរ៍នេះ មានរបាយការណ៍អំពីការបិទអ៊ីនធឺណិតទាំងស្រុង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៥ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម