ព័ត៌មានអន្ដរជាតិ
ប្រជាជននៅហ្គាហ្សាចាប់ផ្តើមចលាចល ដោយនាំគ្នាសម្រុកចូលឃ្លាំងស្តុក លួចយកជំនួយ
មនុស្សរាប់ពាន់នាក់នៅហ្គាហ្សា បានសម្រុកចូលឃ្លាំងស្តុកជំនួយ ដើម្បីដណ្តើមយកគ្រឿងផ្គត់ផ្គង់ នៅក្នុងអ្វីដែលអង្គការសហប្រជាជាតិហៅថាជា “សញ្ញាដ៏គួរឲ្យព្រួយបារម្ភនៃសណ្តាប់ធ្នាប់ស៊ីវិលដែលចាប់ផ្តើមបែកបាក់ហើយ”។
ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) បាននិយាយថា ឃ្លាំងផ្ទុកទំនិញមូលដ្ឋានដូចជាម្សៅ និងសាប៊ូ ត្រូវបានប្រជាជនចូលលុកលុយ។
តាមការបញ្ជាក់ពី UNRWA, ដេប៉ូធំទីពីររបស់ខ្លួន ដែលមានទីតាំងនៅ Deir al-Balah កណ្តាលតំបន់ហ្គាហ្សាស្ទ្រីប គឺត្រូវបានគេកំណត់គោលដៅកាលពីថ្ងៃសៅរ៍ទី២៨ខែតុលា ខណៈទីនោះមានផ្ទុកជំនួយមនុស្សធម៌ភាគច្រើន ដែលផ្តល់ដោយអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារដដែលបន្តថា មនុស្សបាននាំគ្នាលួចយកម្សៅ ស្រូវសាលី និងឧបករណ៍អនាម័យ បន្ទាប់ពីការលុកលុយ។
ដំណឹងនេះ កើតឡើងខណៈអ៊ីស្រាអែល បង្កើនសកម្មភាពយោធាប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។
UN និយាយថា ជាងពាក់កណ្តាលនៃប្រជាជន២.៤លាននាក់របស់ជ្រោយហ្គាហ្សា ត្រូវផ្លាស់ទីលំនៅ ហើយអគាររាប់ពាន់ត្រូវបានបំផ្លាញ។
ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ បានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលលើអ៊ីស្រាអែលពីតំបន់ហ្គាហ្សាទៅ កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្សជាង១៤០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន២៣០នាក់។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារឥតស្រាកស្រាន្ត ហើយឥឡូវ ថែមទាំងបើកប្រតិបត្តិការជើងគោកទៀត នៅតំបន់ហ្គាហ្សា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ UN បោះឆ្នោតគាំទ្រយ៉ាងលើសលប់ ឲ្យមានបទឈប់បាញ់មនុស្សធម៌នៅ ហ្គាហ្សា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់