Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​ជំរុញ​អ៊ីស្រាអែល ​ឲ្យ​ការពារ​ជន​ស៊ីវិល និងបង្កើន​ជំនួយ​ដល់​ តំបន់​ហ្គាហ្សា

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី២៩ខែតុលា សហរដ្ឋអាមេរិក បានជំរុញអ៊ីស្រាអែល ឲ្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ចំពេលមានការថ្កោលទោសកាន់តែខ្លាំង លើការបាត់បង់ជីវិតមនុស្សដោយសារអ៊ីស្រាអែលទម្លាក់គ្រាប់អស់រយៈពេល៣សប្តាហ៍។

សេតវិមាននិយាយថា លោកប្រធានាធិបតី Joe Biden បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅក្នុងការអំពាវនាវមួយថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយគួរតែធ្វើដូច្នេះតាមរបៀបដែលស្របតាមច្បាប់អន្តរជាតិ ស្តីពីការការពារជនស៊ីវិល។

លោក Joe Biden (ឆ្វេង) និងលោក Benjamin Netanyahu 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ លោក Biden និង Netanyahu បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីការពារចំណាប់ខ្មាំងជាង២០០នាក់ ដែលត្រូវក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនចាប់ខ្លួន ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលសម្លាប់មនុស្សប្រមាណ១៤០០នាក់។

យោងតាមសេតវិមាន, លោក Biden ក៏បានគូសបញ្ជាក់ផងដែរ អំពីតម្រូវការ ក្នុងការបង្កើនលំហូរនៃជំនួយមនុស្សធម៌ជាបន្ទាន់ និងសំខាន់ ដើម្បីបំពេញតម្រូវការរបស់ជនស៊ីវិលនៅក្នុងតំបន់ ហ្គាហ្សា ខណៈការផ្គត់ផ្គង់កំពុងធ្លាក់ចុះ។

សូមបញ្ជាក់ ដោយសារតែចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប បានឈានដល់ខ្ទង់ពាន់នាក់និងកំពុងកើនឡើងជាបន្តបន្ទាប់ រដ្ឋបាលរបស់លោក Biden បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះអ៊ីស្រាអែល នឹងមិនប្រែក្លាយទៅជាការធ្វើឲ្យទឹកដីហ្គាហ្សាត្រូវខ្ទេចខ្ទីនិងធ្វើបាបប្រជាជនប៉ាឡេស្ទីន ឲ្យរងទុក្ខវេទនានោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រជាជននៅហ្គាហ្សាចាប់ផ្តើមចលាចល ដោយនាំគ្នាសម្រុកចូលឃ្លាំងស្តុក លួចយកជំនួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម