ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ៖ កុំខ្លាចធ្វើល្អខុសមនុស្ស គួរតែខ្លាចធ្វើអាក្រក់ប៉ះចំមនុស្សល្អ
តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ លើកជាទស្សនៈផ្ទាល់ខ្លួនថា ជីវិតរាល់ថ្ងៃបង្រៀនលោក «កុំខ្លាចធ្វើល្អខុសមនុស្ស» គួរតែខ្លាច «ធ្វើអាក្រក់ប៉ះចំមនុស្សល្អ» ច្រើនជាង។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា «បើអ្នកស្មោះត្រង់នឹងខ្លួនឯង និងអ្នកដទៃ ទាំងចំពោះមុខ និងក្រោយខ្នង តម្លៃដែលអ្នកទទួលបានគឺគុណធម៌ និងផលបុណ្យដែលកើតពីសន្តានចិត្តបរិសុទ្ធ តែបើអ្នកធ្វើអាក្រក់នៅពីខាងក្រោយខ្នងនរណាម្នាក់ដែលគេមិនបានធ្វើអាក្រក់ចំពោះអ្នកសោះ តែអ្នកបែរជាបង្កើតរឿងមួលបង្កាច់ប្រឌិតរឿងទៅប្រាប់ទៅ អ្នកនេះ ប្រាប់ទៅអ្នកនោះ ដោយទម្លាក់កំហុសឲ្យគេ ឲ្យអ្នកនោះជឿអ្នក ឲ្យអ្នកនោះគិតខុស ហើយស្អប់គេ នៅម៉ោងនោះអ្នកនឹងញញឹម សប្បាយរីករាយជាមួយជោគជ័យដែលកើតពីចេតនាអាក្រក់ និងកលល្បិចរបស់អ្នក តែកម្មពៀរដែលអ្នកធ្វើនោះ នឹងវិលមកបំផ្លាញអ្នកវិញមិនឲ្យអ្នករួចខ្លួនឡើយ»។

លោក ណុប បាយ៉ារិទ្ធ បន្តថា «ហើយរឿងនេះវានឹងសងអ្នកវិញ ដោយតម្រូវឲ្យមនុស្សជា ទីស្រលាញ់របស់អ្នកបំផុត ធ្វើដាក់អ្នកវិញ មិនមែនម្នាក់ មិនមែនពីរនាក់ ប្រៀបបាននឹងអ្នកយកដៃឆ្វេង និងដៃស្តាំ រួមគ្នាកាន់កាំបិតរួចចាក់ចំបេះដូងខ្លួនឯងដូចគ្នា។ ពេលខ្លះអ្នកអាចនឹងឈរយំកណ្តាលចំណោមមនុស្ស ដោយភ្លេចការអៀនខ្មាសទៀតផង»។

តារាចម្រៀង រូបនេះ បានលើកជាសំនួរថា «តើវាមិនមែនជាកម្មពៀរទេឬ..? តែអ្នកចាំថាពេលដែលអ្នកប្រឹងរកវិធីលួចធ្វើអាក្រក់ដាក់គេពីក្រោយខ្នងហើយគេដឹងគេអត់ខ្វល់ទេ គេអត់ឈឺទេ គឺគេអត់យំទេ គេនៅតែញញឹម ញញឹមចាំមើលថ្ងៃដែលអ្នកទទួលកម្មពៀររបស់អ្នកវិញ តើអ្នកនៅមានទឹកភ្នែកយំបានប៉ុន្មានដង នេះហើយបទពិសោធន៍ជីវិត «កុំធ្វើអាក្រក់ខុសប៉ះចំមនុស្សល្អ» កុំប្រាថ្នាបង្កើតកម្មពៀរ ព្រោះបើបង្កើតកម្មពៀរ គឺអ្នក នឹងក្លាយជាម្ចាស់ នៃកម្មពៀរ»។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានបន្ថែមទៀតថា បើរស់បានសុខហើយ បានល្អហើយ «ធ្វើល្អ » ព្រោះធ្វើល្អមិនបានលុយមែន តែគេសម្គាល់ទុកថាយើងជាមនុស្សល្អ ទើបមិនខ្វះមិត្ត មិនខ្វះអ្នកស្រលាញ់។

កត់សម្គាល់ជារឿយៗ លោក ណុប បាយ៉ារិទ្ធ តែងតែចែករំលែកបទពិសោធន៍ល្អៗ ដើម្បីជាគំនិតដល់អ្នកគាំទ្រ ទាំងភាពជោគជ័យ និងការប្រព្រឹត្តទង្វើល្អៗ សម្រាប់មនុស្សនៅជុំវិញខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?