Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានថា ជំនួបរវាងលោក ស៊ី និង បៃដិន ប្រហែលមិនកើតឡើងឡើយ

បានផុស

នៅ

ក្រសួងការបរទេសចិនបានចង្អុលបង្ហាញថា ក្តីសង្ឃឹមសម្រាប់កិច្ចចរចានៅខែក្រោយរវាងប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនពីង ប្រហែលជាមិនអាចកើតឡើងនោះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនអាចគោរពតាមកិច្ចព្រមព្រៀងដែលមេដឹកនាំទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបញ្ជាក់ថា កិច្ចប្រជុំកំពូល បៃដិន-ស៊ី ដែលត្រូវបានស្នើឡើងនៅខាងក្រៅកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង San Francisco ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែវិច្ឆិកា អាចនឹងមានបញ្ហា បើទោះបីជាមន្ត្រីសេតវិមានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា កិច្ចពិភាក្សានឹងត្រូវរៀបចំឡើងតាមការគ្រោងទុកក៏ដោយ ខណៈ​រដ្ឋាភិបាល​ចិន​វិញមិន​ទាន់​បញ្ជាក់ទេ​ថាតើលោក ស៊ី បាន​ប្តេជ្ញាចិត្តហើយឬនៅក្នុងជំនួប​ជាមួយ​លោក បៃដិន នេះ ។

ផ្លូវទៅកាន់កិច្ចប្រជុំកំពូលនៅទីក្រុង San Francisco នឹងមិនមាន “ដំណើររលូន” នោះទេ ហើយរដ្ឋាភិបាលទាំងពីរក៏មិនអាចពឹងលើអភូតហេតុដើម្បីធ្វើឲ្យរឿងនេះកើតឡើងនោះដែរ ។ ក្រសួងបានបន្ថែមថា “ដើម្បីឲ្យរឿងនេះសម្រេចបាន ភាគីទាំងពីរត្រូវតែត្រឡប់ទៅកោះបាលីវិញ ពាក់ព័ន្ធនឹងការឯកភាពគ្នាដែលលោក ស៊ី និងលោក បៃដិន ធ្វើឡើង នៅពេលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុននៅក្នុងប្រទេសឥណ្ឌូណេស៊ី” ។

ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំជាមួយលោក បៃដិន, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ។

លោក Wang Yi បាននិយាយថា “ទោះបីជាទីក្រុងប៉េកាំងយកចិត្តទុកដាក់ក្នុងការធ្វើឲ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាពក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទាំងពីរក៏ត្រូវតែអនុវត្តការប្តេជ្ញាចិត្តកន្លងមករបស់ពួកគេដើម្បីរកច្រកចេញពីការជ្រៀតជ្រែក ជម្នះឧបសគ្គ បង្កើនការឯកភាពគ្នា និងប្រមូលលទ្ធផលដែលសម្រេចបានជាដើម” ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ ២០២១ មក ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន ចំពេលមានជម្លោះពាណិជ្ជកម្ម ការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោនក្នុងការជ្រៀតជ្រែកលើច្រកសមុទ្រតៃវ៉ាន់ និងការខ្វែងគំនិតគ្នាជុំវិញវិបត្តិ រុស្ស៊ី-អ៊ុយក្រែន ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី កំពុងបញ្ចុះបញ្ចូល អ៊ីស្រាអែល ឲ្យបោះបង់យុទ្ធសាស្ត្រ “សម្លាប់រង្គាល” នៅតំបន់ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម