ព័ត៌មានជាតិ
គ្រូពេទ្យជប៉ុនផ្តល់គន្លឹះសំខាន់ៗចំនួនពីរដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន
គ្រូពេទ្យជប៉ុនដែលបានមកធ្វើការនៅកម្ពុជារយៈពេល៧ឆ្នាំបានបង្ហាញនូវគន្លឹះសំខាន់ៗចំនួនពីរដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ថ្លែងក្នុងឱកាសរំលឹកខួប៧ឆ្នាំនៃការបង្កើតមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍ភ្នំពេញ កាលពីថ្ងៃទី២៩តុលា លោកវេជ្ជបណ្ឌិត ម៉ាណាប៊ុ អូកាណាវ៉ា ប្រធានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានមានប្រសាសន៍ថា គន្លឹះចំនួន២ដែលជំរុញឱ្យវិស័យសុខាភិបាលកាន់តែរីកចម្រើន គឺទី១ ទាក់ទងទៅនឹងចំណេះដឹងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិកសុខភិបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពបច្ចេកទេស ឬចំណេះដឹងបន្ថែមទៀតទៅលើវិស័យសុខាភិបាល និងជំងឺថ្មីៗ និងទី២ទាក់
ទិននឹងផ្តល់សេវាកម្ម គឺត្រូវចេះទំនាក់ទំនងអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺឱ្យបានល្អពោលគឺចាត់ទុកពួកគាត់ជាក្រុមគ្រួសារតែមួយដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅទាំងពេលមកមន្ទីរពេទ្យនិងពេលកំពុងព្យាបាលជំងឺនៅផ្ទះហើយការងារនេះនៅមន្ទីរពេទ្យជប៉ុនសាន់រាយបានធ្វើរួចហើយ។
យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតបានបន្តថា ៧ឆ្នាំមកនេះវិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនពិសេសបុគ្គលិកសុខាភិបាលមានការផ្លាស់ប្តូរនិងជំរុញខ្លួនឯងស្របទៅតាមបច្ចេកវិទ្យាថ្មីៗនៃការវិវត្តន៍របស់ជំងឺនិងការព្យាបាលរួមទាំងមានការបំពាក់សម្ភារទំនើបៗជាច្រើននៅតាមមន្ទីរពេទ្យនានា។
លោក ខេយ៉ា កាម៉ាតៈ នាយកប្រតិបត្តិ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយភ្នំពេញបានប្តេជ្ញាថា មន្ទីរពេទ្យនឹងខិតខំពង្រឹងគុណភាពឱ្យបានកាន់តែល្អប្រសើរដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅស្រុកខ្មែរឱ្យកាន់តែរីកចម្រើនថែមទៀតផង
ដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ