ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស៦រូប មានសមត្ថភាពប្រើភាសាអន្តរជាតិលើសពី២ភាសា
ក្រសួងការបរទេស ជាស្ថាប័នទទួលបន្ទុកកិច្ចការបរទេស និងការធានាដល់កិច្ចទំនាក់ទំនងការទូតរវាងកម្ពុជា និងបណ្ដាប្រទេសនានានៅលើពិភពលោក។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ, សមត្ថភាព ចំណេះជំនាញ និងបទពិសោធថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី ត្រូវបានចាត់ទុកជាអាទិភាព ដោយក្នុងនោះ ជំនាញភាសាអន្តរជាតិ ក៏ត្រូវទាមទារជាចាំបាច់ ដើម្បីជាស្ពានក្នុងទំនាក់ទំនងការទូត។ ជាការកត់សម្គាល់ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយចំនួន បានសិក្សា និងអាចប្រើប្រាស់ភាសាអន្តរជាតិលើសពី២ភាសា។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អាចប្រើប្រាស់ភាសាបរទេសចំនួន២ គឺភាសាអង់គ្លេស និងបារាំង។ ចំណែក មន្ត្រីជាន់ខ្ពស់ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការបរទេស ដែលអាចប្រើប្រាស់ភាសាអន្តរជាតិចាប់ពី៣ភាសាឡើង មានលោក ចែម វិឌ្យ៉ា ជារដ្ឋលេខាធិការក្រសួងការបរទេស អាចប្រើប្រាស់ភាសាអន្តរជាតិរហូតដល់៥ភាសា ដូចជា ភាសាអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអេស្បាញ។ ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ លោក ចែម វីឌ្យ៉ា ត្រូវបានលោកប្រមុខការទូតកម្ពុជា ប្រគល់ភារកិច្ចឱ្យដឹកនាំលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប។
លោកស្រី សឿង រដ្ឋចាវី ដែលជាមន្ត្រីការទូតជាន់ខ្ពស់ មានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស ក្រៅពីភាសា ខ្មែរ ជាភាសាកំណើត លោកស្រី អាចប្រើភាសាអន្តរជាតិផ្សេងទៀតចំនួន៤ភាសា គឺភាសាអង់គ្លេស បារាំង រុស្ស៊ី និងអេស្បាញ និងលោក លឹម វិសាល ជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី ចេះ៣ភាសា គឺអង់គ្លេស ជប៉ុន ចិន។
រីឯ មន្ត្រីការទូតជាន់ខ្ពស់ចំនួន២រូបទៀត គឺលោករដ្ឋលេខាធិការ កាន់ ផារិទ្ធ និងលោកអនុរដ្ឋលេខាធិការ ចាយ ណាវុធ ក៏អាចប្រើប្រាស់បាន៣ភាសាដែរ គឺភាសាអង់គ្លេស បារាំង និងជប៉ុន។ ដោយឡែក លោក ឃី សុវណ្ណរតនា រដ្ឋលេខាធិការ ដែលទើបតែងតាំងថ្មី ក្នុងនីតិកាលថ្មីនេះ អាចប្រើភាសាអន្តរជាតិប្រមាណ១០ភាសាឯណោះ មានជាអាទិ៍ អង់គ្លេស បារាំង ថៃ ឡាវ វៀតណាម ឥណ្ឌា ស្រីលង្កា ភូមា ចិន រួមទាំងបាលី-សំស្ក្រឹត៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក