សេដ្ឋកិច្ច
ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ វៀតណាម ទំនងជាធ្លាក់ចុះពី ៥ ទៅ ៦.៣ ភាគរយ
ការនាំចេញវាយនភណ្ឌ និងកាត់ដេររបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ៥ ភាគរយទៅ ៦.៣ ភាគរយ មកនៅចន្លោះពី ៤០.៥ ពាន់លានដុល្លារទៅ ៤១ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារតម្រូវការសកលនៅតែបន្តធ្លាក់ចុះ ។
លោក Vu Duc Giang ប្រធានសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាមបានប្រាប់រ៉យទ័រថា សេដ្ឋកិច្ចពិភពលោកមិនទាន់ងើបឡើងវិញនៅឡើយទេ ដោយធ្វើឲ្យអ្នកប្រើប្រាស់មិនចំណាយលើទំនិញរួមទាំងសម្លៀកបំពាក់ផងដែរ ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនកាត់ដេរ និងវាយនភណ្ឌជាច្រើនបានបង្ខំចិត្តកាត់បន្ថយផលិតកម្ម និងកាត់បន្ថយការងាររាប់ពាន់នាក់ ចំពេលមិនមានការបញ្ជាទិញផង ជាពិសេសនៅត្រីមាសទី ៣ ។
ប្រធានសមាគមរូបនេះបន្ថែមថា ការនាំចេញដែលទាក់ទងនឹងវាយនភ័ណ្ឌរបស់វៀតណាម បានធ្លាក់ចុះ ១៣.៥ ភាគរយ សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ប៉ុន្តែជាការប្រសើរឡើងបន្តិចពីការធ្លាក់ចុះ ១៧ ភាគរយពីឆមាសទី ១ ។
គួរបញ្ជាក់ថា វាយនភណ្ឌ និងសម្លៀកបំពាក់ គឺជាវិស័យរកចំណូលបានច្រើនជាងគេលំដាប់ទី ៣ ពីការនាំចេញរបស់វៀតណាម បន្ទាប់ពីទូរសព្ទ និងគ្រឿងអេឡិចត្រូនិក ក៏ដូចជាផលិតផលសម្រាប់ម៉ាកយីហោល្បីៗដែលរួមមាន Nike, Calvin Klein, Zara, Adidas និង Ralph Lauren ជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានជាតិ៥ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ